ក្រុមហ៊ួទីនៅយេម៉ែន គំរាមកំហែងដល់ក្រុមហ៊ុនប្រេងធំៗរបស់អាមេរិក ទោះបីជាមានបទឈប់បាញ់ក៏ដោយ

2025/10/01 07:12:09 pm        104

ក្រុមហ៊ួទីគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ បានគំរាមកំហែងកំណត់គោលដៅលើក្រុមហ៊ុនប្រេងធំៗរបស់សហរដ្ឋអាមេរិក រួមមានទាំងក្រុមហ៊ុន Exxon Mobil និងក្រុមហ៊ុន Chevron ទោះបីជាមានបទឈប់បាញ់ជាមួយទីក្រុងវ៉ាស៊ីនតោន មិនឱ្យវាយប្រហារលើនាវាជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ក៏ដោយ។ មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌របស់ក្រុមហ៊ួទីដែលមានទំនាក់ទំនងជាមួយប្រតិបត្តិករដឹកជញ្ជូនតាមនាវា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន១៣ក្រុមហ៊ុន លើនាយកប្រតិបត្តិចំនួន៩រូប និងនាវាចំនួនពីរគ្រឿង ដោយប្រកាសថាពួកគេជា «អង្គភាពអរិភាព» បើកការវាយប្រហារ។ ចំណាត់ការនេះ បានបង្កើនការព្រួយបារម្ភនៃការរំខានជាថ្មីដល់សន្តិសុខដែនសមុទ្រនៅក្នុងតំបន់ ដែលក្រុមហ៊ួទី ធ្លាប់បានបើកការវាយប្រហារដោយយានដ្រូននិងមីស៊ីលលើនាវាពាណិជ្ជកម្ម។ បញ្ជីទណ្ឌកម្ម រួមមានក្រុមហ៊ុន Exxon Mobil, Chevron និងក្រុមហ៊ុន ConocoPhillips ។ មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌របស់ក្រុមហ៊ួទី បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថាអង្គភាពដែលត្រូវបានកំណត់ដោយក្រុមហ៊ូទី« នឹងត្រូវបានដោះស្រាយស្របជាមួយនឹងគោលការណ៍នៃការប្រឈមមុខដាក់គ្នា»។ អ្នកវិភាគឯករាជ្យ លោក Mohammed Albasha បាននិយាយថា វានៅតែមិនច្បាស់លាស់ថាតើការប្រកាសនេះបង្ហាញសញ្ញានៃការវាយប្រហារដែលជិតមកដល់ឬយ៉ាងណា ដោយព្រមានថាការវាយប្រហារណាមួយនឹងរំលោភលើបទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសអូម៉ង់កាលពីខែឧសភា។ ចាប់តាំងពីឆ្នាំ២០២៣ មក ក្រុមហ៊ូទី បានកំណត់គោលដៅដដែលៗលើនាវា ដែលពួកគេចាត់ទុកថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ជាអ្វីដែលពួកគេនិយាយថា ជាការគាំទ្រសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm