សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹក​ជំនន់​រហ័ស និងគ្រួសារកងទ័ពជួរមុខចំនួន ១០៤គ្រួសារ

2025/10/01 07:58:16 pm        266

នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកា​រ​សាខា​កាក​បាទក្រហមកម្ពុជាខេត្តក្រចេះ បាននាំយកអំណោយ​មនុស្ស​ធម៌​របស់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ចែកដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ សរុប​ចំនួន១០៤គ្រួសារ ក្នុងគ្រាមានគ្រោះទឹកជំនន់ នៅក្រុងក្រចេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយ​សម្រាល​ការ​លំបាក​ដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ ព្រមទាំងបាន​ពាំនាំ​នូវ​ព្រះ​បណ្ដាំ​របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តី​នឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ រួម​ជា​មួយការសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ ដែលបានផ្តល់​ផលប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃរបស់ប្រជាជន សម្តេចតែងតែយក​ចិត្ត​ទុក​ដាក់​គិតគូរ​ពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជា​ជន​ងាយ​រង​គ្រោះបំ​ផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើសអើងអ្វីឡើយ តាម​ពាក្យ​ស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន ក៏បានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរ យក​ចិត្ត​ទុក​ដាក់​ ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិន និងអាហារមានជីវជាតិគ្រប់គ្រាន់ ជៀស​វាង​អាហារ​ណា​ដែល​មាន​រសជាតិប្រៃពេក ឬផ្អែមពេក ដែលបង្កជាជំងឺលើសសម្ពាធឈាម ជំងឺមហារីក ឬជំងឺផ្សេងៗ ។

ទន្ទឹមនឹងនេះ ឯកឧត្តមអំពាវនាវឱ្យ​បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នពីគ្រោះធម្មជាតិទឹកជំនន់ ខ្យល់​ព្យុះ ខ្យល់កន្ត្រាក់។ ជាពិសេស អាជ្ញាធរមូលដ្ឋាន​ត្រូវ​តាម​ដាន​ជាប់​ជា​ប្រចាំ​នូវ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ជាមុ​ន ១២៩៤ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការជួយជម្លៀសប្រជាជនបានទាន់ពេលវេលា។ ប្រុង​ប្រយ័ត្នពីជំងឺដែលបង្កឡើងដោយសត្វមូស ឬជំងឺនានាដែលបង្កឡើងដោយកង្វះអនាម័យ ក៏​ដូច​ជា​ប្រុង​ប្រយ័ត្ន ចំពោះកុមារតូចៗ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹក៕ ដោយ សេង ម័រ


អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        1
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm