លោក Trump ប្រាប់ប្រមុខទ័ពថា ទីក្រុងនានារបស់សហរដ្ឋអាមេរិក គួរតែក្លាយជាកន្លែងហ្វឹកហ្វឺនយោធា

2025/10/01 08:24:48 pm        144

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (៣០ កញ្ញា) ថា លោកចង់ប្រើប្រាស់ទីក្រុងនានារបស់សហរដ្ឋអាមេរិក ធ្វើជា "កន្លែងហ្វឹកហាត់" សម្រាប់យោធា។ ក្នុងសុន្ទរកថាមិនធម្មតាមួយទៅកាន់មេដឹកនាំយោធារាប់រយនាក់ ដែលប្រមូលផ្តុំមកពីជុំវិញពិភពលោក លោក Trump បានពណ៌នា "ការរំខានស៊ីវិល" ថាជា "សត្រូវផ្ទៃក្នុង"។ លោកបន្ថែមថា ស្ថានការណ៍ “នឹងមិនអាចគ្រប់គ្រងបានទេនៅពេលដែលពាក់ព័ន្ធរួចទៅហើយនោះ” ដោយមិនបញ្ចាក់លម្អិតអញវីឡើយ។

ប្រធានាធិបតីអាមេរិករូបនេះបានរិះគន់ម្តងហើយម្តងទៀតចំពោះទីក្រុងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ រួមមាន San Francisco, Chicago, New York និង Los Angeles ជាដើម ហើយបានបង្ហើបថា លោកនឹងបន្តគោលនយោបាយរបស់លោកក្នុងការប្រើប្រាស់យោធាសម្រាប់អនុវត្តច្បាប់។

ការលើកឡើងរបស់លោក Trump នោះបានកើតឡើងបន្ទាប់ពីលោកដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុង Washington DC, Los Angeles និង Portland នៃរដ្ឋ Oregon ក្នុងការបង្រ្កាបឧក្រិដ្ឋកម្ម និងដើម្បីគាំទ្រដល់ការអនុវត្តច្បាប់អន្តោប្រវេសន៍។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ក៏បាននិយាយនៅក្នុងជំនួបដ៏កម្រនោះផងដែរ ដោយប្រកាសបញ្ចប់វប្បធម៌ "ភ្ញាក់ខ្លួន" នៅមន្ទីរបញ្ចកោណ និងប្រកាសស្តង់ដារ "កម្រិតបុរស" ថ្មីសម្រាប់មន្ត្រីយោធា។ លោក Hegseth និយាយថា យោធាអាមេរិកនឹងតម្រូវឱ្យយុទ្ធជនបំពេញតាម "ស្តង់ដារបុរសខ្ពស់បំផុត" នៅក្នុងការធ្វើតេស្តកាយសម្បទា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm