ក្រុមប្រឹក្សារាជធានី-ខេត្ត កំពុងពង្រឹងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ

2025/10/01 08:51:33 pm        360

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា កំពុងពង្រឹង​ការអនុវ​ត្ត​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​នៅក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ តាមរយៈការលើកកម្ពស់ការយល់ដឹង ដល់​សមាជិក​ក្រុម​ប្រឹក្សារាជធានី-ខេត្តដែលជាស្ត្រី លើការងារអភិបាលកិច្ចមូលដ្ឋាន ។

នៅ​ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង​កិច្ច​ការពារ​ជន​រង​គ្រោះ”​ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្ត នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ មាន​យុទ្ធសាស្រ្ត​ស្នូល​៦ ​ក្នុងនោះមានយុទ្ធសាស្រ្តពីរ ដែលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​គឺ​ យុទ្ធសាស្រ្តទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តី និងកុមារ និង យុទ្ធសាស្រ្តទី៥ ស្រ្តីក្នុងភាព​ជា​អ្នក​ដឹក​នាំ និងអភិបាលកិច្ច ។

ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងមានការគាំទ្រ ពីសមាគម​អន្តរជាតិ​អភិបា​ល​ក្រុង​ប្រើ​ប្រាស់​ភាសាបា​រាំង (AIMF) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ សមាជិកក្រុម​ប្រឹក្សា​រាជ​ធានី​-ខេត្ត ជាស្រ្តីនៅទូទាំងប្រទេស លើការងារអភិបាលកិច្ចមូលដ្ឋាន ដោយផ្តោតសំខាន់​លើ​ច្បាប់​ស្តីពី​ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើដោយ​ព្រះ​រាជ​ក្រមលេខ១០០៥/០៣១ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៥ និងការចែករំលែក​បទ​ពិសោធន៍​អំពី​ការ​អនុវត្តការងារលើសេវាសង្គម ។

ឯកឧត្តមប្រធានសមាគម បានបន្ថែមថា សម្រាប់ប្រធានបទនេះ គឺអនុលោម​តាម​យុទ្ធ​សាស្រ្ត​បញ្ចកោណ​ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែល​ក្នុង​នោះ រាជរដ្ឋាភិបាល បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន​ភាពអង់​អាច​របស់​ស្រ្តី នៅគ្រប់វិស័យ ជាអាទិភាព តាមរយៈ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមា​ន​អារ្យធម៌​ខ្ពស់​ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល ។

ឯកឧត្តម ម៉ប់ សារិន បានគូសបញ្ជាក់ថា ជាក់លាក់ជាងនេះទៅទៀត សមាគមជាតិ​ក្រុម​ប្រឹក្សា​រាជ​ធានី​-ខេត្ត តែងតែបានសហការជាមួយក្រសួងកិច្ចការនារី ក្នុងការពងឹ្រង​សមត្ថភាព​សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​-ខេត្ត​ជាស្រ្តី ដោយផ្អែកទៅលើផែនការយុទ្ធសាស្រ្តនារីរតនៈ គឺផែនការយទ្ធសាស្រ្ត ដើម្បីលើក​កម្ពស់​សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។

គួរបញ្ជាក់ថា តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា សមាគម​ជាតិ​ក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ។ ១២ឆ្នាំ​ជាង​មក​ហើយ​ ជា “នីតិបុគ្គល” ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារាជធានី-ខេត្ត ក្នុងគោលបំណងចំនួនបី ដូច​កំណត់​ក្នុង​លក្ខន្តិកៈ ទី១. លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី-ខេត្ត, ទី២. ការពារ​ផល​ប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់ របស់សមាជិក និង ទី៣. កសាងភាព​ជាដៃ​គូ​ជា​មួយ​ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        180
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm