គ្រោះមហន្តរាយអាកាសធាតុនៅអ៊ុយក្រែន បានសម្លាប់មនុស្សជាច្រើននាក់ក្នុងក្រុងកំពង់ផែ Odesa

2025/10/01 09:55:48 pm        463

សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បាននិយាយនៅថ្ងៃពុធ (១ តុលា) នេះថា ក្រុមអ្នកជួយសង្គ្រោះបានធ្វើការពេញមួយយប់ ដើម្បីទប់ទល់នឹងការបំផ្លិចបំផ្លាញពីបញ្ហាអាកាសធាតុធ្ងន់ធ្ងរ និងទឹកជំនន់នៅក្នុងទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន និងតំបន់លំនៅឋានជុំវិញនោះ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៩នាក់ ដោយមានកុមារម្នាក់ក្នុងចំណោមអ្នកស្លាប់។

សេវាសង្គ្រោះបន្ទាន់អ៊ុយក្រែន បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា ក្រុមសង្រ្គោះបានជួយជម្លៀសមនុស្សចេញពីទឹកជំនន់ ជួយទាញរថយន្ត បូមទឹកចេញពីអគារ និងតាមរកក្មេងបាត់ខ្លួន។ ទីភ្នាក់ងារនេះក៏បានបង្ហោះរូបភាពអ្នកដំណើរសរុបជិត ៤០០នាក់ ចុះពីលើរថយន្តក្រុង ដែលជម្លៀសចេញពីទឹកជំនន់ និងការខូចខាតមួយចំនួន។

នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា តំបន់មួយចំនួនក្នុងប្រទេសអ៊ុយក្រែន បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់។ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា កម្រិតទឹកភ្លៀងធ្លាក់ជិត ២ខែ បានធ្លាក់ក្នុងពេលត្រឹមតែ ៧ម៉ោងប៉ុណ្ណោះ នៅទីក្រុង Odesa ខណៈបំពង់បង្ហូរ និងលូមិនអាចទប់ទល់នឹងលំហូរទឹកយ៉ាងគំហុកបែបនេះបានទេ ទើបបណ្ដាលឱ្យមានការជន់លិចយ៉ាងទូលំទូលាយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm