តំណាងពាណិជ្ជកម្មអាមេរិក និយាយថា អត្រាពន្ធ ៥៥% លើចិន គឺជា "ស្ថានភាពដ៏ល្អ"

2025/10/01 10:11:21 pm        382

តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក Jamieson Greer បាននិយាយកាលពីថ្ងៃអង្គារ (៣០ កញ្ញា) ថា អត្រាពន្ធរបស់សហរដ្ឋអាមេរិក លើការនាំចូលរបស់ប្រទេសចិន ក្នុងរង្វង់ប្រហែល ៥៥% គឺជា "ស្ថានភាពដ៏ល្អ" ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ចង់ស្វែងរកចំណុចរួមមួយដែលពាណិជ្ជកម្មទ្វេភាគី អាចកើនឡើងដោយសេរីបន្ថែមទៀត។

ការអត្ថាធិប្បាយរបស់លោក Greer នៅឯក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូវយ៉កនេះ បានបង្ហាញថា ពុំមានការផ្លាស់ប្តូរភ្លាមៗឆ្ពោះទៅរកការទម្លាក់ពន្ធជាអចិន្រ្តៃយ៍នោះឡើយរបស់លោក Trump លើទំនិញចិន មុនកាលបរិច្ឆេទថ្ងៃទី១០ ខែវិច្ឆិកា សម្រាប់ពេលផុតកំណត់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដាះអាសន្នរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោក។

លោក Greer បាននិយាយថា៖ បច្ចុប្បន្ន ស្ថានភាពពន្ធ ៥៥% លើចិន ប្រហែលជាគំនិតល្អរបស់លោកប្រធានាធិបតី Trump ប៉ុន្តែភាគីអាមេរិកចង់បន្តការពិភាក្សាជាប្រចាំជាមួយមន្ត្រីចិន ដើម្បីព្យាយាមសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្មដែលមានតុល្យភាពជាងមុន ដល់ចំណុចដែលភាគីទាំងពីរអាចបង្កើនពាណិជ្ជកម្មក្នុង "ទំនិញមិនរសើប" ដូចជាផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក និងទំនិញប្រើប្រាស់របស់ចិនជាដើម។

គួរឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ទាបពន្ធបណ្ដាះអាសន្នរវាងភាគីទាំងពីរគ្រោងផុតកំណត់នៅថ្ងៃទី១០ ខែវិច្ឆិកា លុះត្រាតែមន្ត្រីអាមេរិក និងចិន យល់ព្រមបន្តកិច្ចព្រមព្រៀងជាថ្មីទៀត បើពុំនោះសោត ពន្ធនឹងត្រូវកំណត់ឡើងវិញប្រហែល ១៤៥% នៅខាងសហរដ្ឋអាមេរិក និង ១២៥% នៅខាងភាគីចិន ដែលជាអត្រាដ៏គ្រោះថ្នាក់ ស្ទើរតែអាចបញ្ឈប់ពាណិជ្ជកម្មអាមេរិក-ចិនទាំងអស់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm