ធនាគារពិភពលោកបង្ហាញគន្លឹះមួយចំនួនដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

2022/02/01 07:37:10 pm        486

ភ្នំពេញ៖ ធនាគារពិភពលោក៖ កម្ពុជាអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញ បានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុកថែមទៀត។

នៅក្នុងជំនួយស្មារតីមួយ ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២កន្លងទៅ ធនាគារពិភពលោក បានលើកឡើងបន្តថា កម្ពុជាធ្លាប់សម្រេចបានកំណើន​សេដ្ឋកិច្ច​ក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះ បានស្រុតចុះយ៉ាងគំហុកអស់ចំនួនជាង ១០ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក ៣,១ភាគរយ ក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ភាគរយ​នា​ដំណាច់​ឆ្នាំកន្លងទៅ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រង​នៃធនាគារពិភពលោកប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់​ត្រូវការ​របៀប​វារៈកែទម្រង់ប្រកប​ដោយ​មហិច្ឆតា​មួយ ​ដែល​ផ្តោតការយកចិត្តទុកដាក់លើការបង្កើន​សមត្ថភាព​របស់ក្រុមហ៊ុន​ពលករ ​និង​ក្រុមគ្រួសារនៅកម្ពុជា,ពង្រឹង​បទប្បញ្ញត្តិ ដើម្បីឆ្លើយតប​ទៅ​នឹង​សកម្មភាពបំភ្លៃលើទីផ្សារ​ និងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគថែមទៀតទៅលើហេដ្ឋា​រចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព។

លោកស្រីបន្តថា ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួន អាច​មាន​ប្រយោជន៍​ដល់​យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ដែលនឹងអនុញ្ញាត​ឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ច​បាន​មកវិញកាន់តែរឹងមាំថែមទៀត​នៅក្រោយសម័យ​មានវិបត្តិកូវីដ-១៩។

ធនាគារពិភពលោក បានបញ្ជាក់ថា កម្ពុជាមានជម្រើសច្រើនសម្រាប់ដោះស្រាយ​បញ្ហាខ្វះពិពិធកម្ម​ក្នុងសេដ្ឋកិច្ច និងសម្រាប់កសាងឡើងវិញ ឱ្យកាន់តែប្រសើរជាងមុន។

ការវិនិយោគទៅលើធនធានមនុស្ស,ការធ្វើឱ្យការបែងចែកធនធានឱ្យកាន់ តែមានប្រសិទ្ធផល តាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ និងការបង្កើនការគ្រប់គ្រងការវិនិយោគ​សាធារណៈទាំង​អស់នេះស្ថិតក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច។ ការបង្កើនការរួមចំណែករបស់ខ្លួនទៅក្នុងខ្សែច្រវាក់តម្លៃសាកល, ការបង្កើតតម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម និងការពង្រីកភាព​ប្រកួតប្រជែង​នៅក្នុងវិស័យសេវាកម្ម ​ក៏នឹងអាចជួយធ្វើឱ្យ ការនាំចេញ​កាន់តែមានភាពសម្បូវបែបផងដែរ។

សូមបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេ ផលិតផលចំនួន ៥មុខ រួមមានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និងទេសចរណ៍ មានទំហំ ៨០ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែ២ប៉ុណ្ណោះគឺសហភាពអឺរ៉ុប ​និងសហរដ្ឋអាមេរិក ​ដែលស្រូបយក ៦៩ភាគរយ នៃ​បរិមាណទំនិញនាំចេញទាំងនោះ៕អត្ថបទ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm