យានដ្រូនធ្វើឲ្យរង្គើអំណាចស្ត្រីដែកថែបរបស់អនុតំបន់អឺរ៉ុបខាងជើង មុនកិច្ចប្រជុំកំពូលអឺរ៉ុប

2025/10/01 10:23:48 pm        122

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen កំពុងប្រឈមនឹងការសាកល្បងដ៏តានតឹងមួយ នៅមុនកិច្ចប្រជុំកំពូលអឺរ៉ុបធំៗចំនួន ២ នៅក្នុងដែនដីរបស់ខ្លួន ខណៈដែលការលុកលុយដោយយានដ្រូន នាពេលថ្មីៗនេះ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានធ្វើឲ្យអាជ្ញាធររបស់ប្រទេសនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បន្ទាប់ពីកើតមានឧប្បត្តិហេតុទាំងនោះ អំណាចរបស់លោកស្រី Frederiksen ហាក់ដូចជាចាប់ផ្ដើមចុះខ្សោយ ដោយសារតែការឆ្លើយតបមិនបានគ្រប់គ្រាន់ និងការពឹងផ្អែកទៅលើប្រទេសបារាំង អាល្លឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ ហូឡង់ សហរដ្ឋអាមេរិក និងអ៊ុយក្រែន ដើម្បីជួយការពារទីក្រុង Copenhagen (កូប៉ិនហាក)។

សម្ព័ន្ធមិត្ត និងគូប្រជែងនយោបាយ សុទ្ធតែបានរិះគន់រដ្ឋាភិបាលរបស់លោកស្រីដូចគ្នា ចំពោះឧប្បត្តិហេតុយានដ្រូននេះ។ មេដឹកនាំសង្គមសេរីនិយម លោក Martin Lidegaard បានប្រាប់សារព័ត៌មាន Politiken កាលពីសប្តាហ៍មុនថា «ការផ្លាស់ប្តូរគំរូដែលយើងត្រូវការ គឺផ្តោតកាន់តែខ្លាំងលើការត្រៀមខ្លួនរបស់យើងនៅទីនេះ និងឥឡូវនេះ«។ គណបក្សរបស់លោក Lidegaard មិនមែនជាផ្នែកនៃក្រុមចម្រុះកណ្តាលនិយមរបស់លោកស្រី Frederiksen នោះទេ ប៉ុន្តែបានយល់ស្របដោយភាគច្រើនជាមួយរដ្ឋាភិបាល ជុំវិញបញ្ហាអ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយអនឡាញ Pio ដែលមានទំនាក់ទំនងផ្នែកមនោគមវិជ្ជាជាមួយគណបក្សរបស់លោកស្រី Frederiksen ក៏បានកត់សម្គាល់ផងដែរថា លោកស្រីបានបាត់បង់ប្រជាប្រិយភាព ចាប់តាំងពីមានការលុកលុយរបស់យានដ្រូន។ ហើយបើយោងតាមការស្ទង់មតិកាលពីថ្ងៃចន្ទដោយស្ថាប័ន Voxmeter បានឲ្យដឹងថា គណបក្សសង្គមប្រជាធិបតេយ្យ (SDP) របស់លោកស្រី ឥឡូវនេះ កំពុងមានសំឡេងគាំទ្រ ២០ភាគរយ ដោយធ្លាក់ចុះពី ២៧ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ប៉ុន្តែបានថយកម្រិតតិចតួច បើធៀបកាលពីមួយខែមុន។

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកស្រី Frederiksen បានសាងនូវមូលធននយោបាយ តាមរយៈការគ្រប់គ្រងដ៏រឹងមាំ ការគាំទ្រអ៊ុយក្រែនមិនងាករេ រក្សាជំហរយ៉ាងច្បាស់លាស់ ចំពោះរុស្ស៊ី និងបានប្ដូរផ្លាស់ពីការសង្ស័យទីក្រុងប្រ៊ុចសែលទៅជាដៃគូសហភាពអឺរ៉ុប (EU) ដ៏គួរឲ្យទុកចិត្ត៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm