ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៧ (47th AMAF)

2025/10/01 03:34:42 pm        226

នៅថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​សហការី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន លើកទី៤៧ (47th AMAF) ដែលប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

ឯកឧត្តម​រដ្ឋមន្រ្តី ឌិត ទីណា បានធ្វើបទអន្តរាគមន៍គាំទ្រ និងឯកភាព​អនុម័ត​លើ​ឯកសារ​គោល​នយោបាយ​សំខាន់​ៗ រួមមាន៖ ផែនការយុទ្ធសាស្រ្តវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន​ឆ្នាំ​២០២៦​-​២០៣០ និងសេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំកំពូលអាស៊ាន ស្តីពីចក្ខុវិស័យស្បៀង កសិកម្ម និង​ព្រៃឈើអាស៊ានឆ្ពោះទៅកាន់ឆ្នាំ២០៤៥ រួមជាមួយក្របខណ្ឌសហប្រតិបត្តិការ ដែលផ្តល់​ជា​ចក្ខុ​វិស័យ និង​បដិវត្តកម្មវែងឆ្ងាយក្នុងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រសមិទ្ធផលអាទិភាពសេដ្ឋកិច្ច(PEDs) របស់ប្រធាន​អាស៊ាន​ប្តូរ​វេន​ហ្វីលីពីន​ដែល​រួមមាន៖ ១)ផែនការប្រតិ​បត្តិសម្រាប់​ប្រព័ន្ធ​កសិកម្ម​ប្រកប​ដោយ​បុនភាវ​កម្ម(Regenerative) និងភាពធន់ និង ២)គំនិត​ផ្តួតផ្តើម​អាស៊ាន​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​ដាំ​ឈើ​មួយ​ពាន់​លាន​ដើម​។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី បានកោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​អាស៊ាន​តាម​វិស័យ​ដែលបានធ្វើសុខុដមនីយកម្មស្តង់ដារ និងស្នើឱ្យក្រុម​ការងារ​យក​ចិត្ត​ទុក​ដាក់​បង្កើ​ត​សេចក្តី​ណែនាំ​ដែល​មានលក្ខណៈវិទ្យាសាស្ត្រ អាចអនុវត្តបានសំដៅលើកកម្ពស់ទីផ្សារ និងពង្រឹង​ពាណិជ្ជ​កម្ម​ក្នុង​និងក្រៅតំបន់អាស៊ាន ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងអន្តរជាតិនៃផលិតផលកសិ-ស្បៀង​អាហារ​អាស៊ាន៕

អត្ថបទដែលទាក់ទង

ឯកឧត្តម វង្សី វិស្សុត ចុះសួរទុក្ខបងប្អូនពលករពីប្រទេសថៃ ក្នុងខេត្តកំពង់ធំ
2025/10/03 09:54:23 pm        1
អ្នកជំនាញ៖ វិស័យគណនេយ្យនិងសវកម្ម បានឆ្លើយតបទៅនិងការវិវត្តសេដ្ឋកិច្ច និងតម្រូវការអាជីវកម្ម
2025/10/03 08:17:30 pm        1
ខេត្តព្រះសីហនុ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការស្នាក់នៅ និងការប្រើប្រាស់ជនបរទេស នៅក្នុងក្រុមហ៊ុន និងកាស៊ីណូ
2025/10/03 06:44:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម វង្សី វិស្សុត ចុះសួរទុក្ខបងប្អូនពលករពីប្រទេសថៃ ក្នុងខេត្តកំពង់ធំ

2025/10/03 09:54:23 pm
​ទីក្រុងគីវ៖ រុស្ស៊ីបើកការវាយប្រហារធំបំផុតមិនធ្លាប់មាន លើទីតាំងឧស្ម័ន
2025/10/03 08:52:01 pm
​ប៉ាគីស្ថាន៖ ផែនការរបស់លោក Trump ពាក់ព័ន្ធនឹងហ្កាហ្សា មិនស្របនឹងសំណើរបស់បណ្ដារដ្ឋមូស្លីម
2025/10/03 08:47:37 pm
​ប្រជាជនឆេកទៅបោះឆ្នោត ខណៈបេក្ខជននាំមុខគេ សន្យាចំណាយកាន់តែច្រើន និងបន្ថយជំនួយអ៊ុយក្រែន
2025/10/03 08:21:27 pm
​អ្នកជំនាញ៖ វិស័យគណនេយ្យនិងសវកម្ម បានឆ្លើយតបទៅនិងការវិវត្តសេដ្ឋកិច្ច និងតម្រូវការអាជីវកម្ម
2025/10/03 08:17:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/02 12:16:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/03 11:04:09 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am