អេហ្ស៊ីប កាតា និងទួរគី ស្នើឲ្យក្រុមហាម៉ាសទទួលយកផែនការសន្តិភាពរបស់អាមេរិកសម្រាប់ហ្កាហ្សា

2025/10/01 10:44:50 pm        74

គេហទំព័រ Axios បានរាយការណ៍ថា អេហ្ស៊ីប កាតា និង ទួរគី កំពុងអំពាវនាវឲ្យចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទទួលយកសំណើចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក សម្រាប់ការបញ្ឈប់សង្រ្គាមនៅតំបន់ហ្កាហ្សា។

ប្រភពពីរដែលដឹងអំពីកិច្ចចរចានេះ បានប្រាប់គេហទំព័រព័ត៌មានអាមេរិកថា នៅល្ងាចថ្ងៃច័ន្ទ ព័ត៌មានលម្អិតនៃផែនការសន្តិភាពតំបន់ហ្កាហ្សាដាក់ចេញដោយប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានបង្ហាញដល់មេដឹកនាំក្រុមហាម៉ាស នៅទីក្រុងដូហា ដោយនាយករដ្ឋមន្ត្រីកាតាលោក Mohammed bin Abdulrahman al-Thani និងប្រធានស៊ើបការណ៍អេហ្ស៊ីបលោក Hassan Rashad ។ ពួកគេទាំងពីរបានជំរុញឲ្យក្រុមហាម៉ាសផ្តល់ការឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់សហរដ្ឋអាមេរិក។ គេហទំព័រ Axios បានបន្ថែមថា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បាននិយាយថា ពួកគេនឹងសិក្សាពីគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក «ដោយផ្តល់សេចក្តីជំនឿ» ។

នៅថ្ងៃទី ២៩ ខែកញ្ញា សេតវិមាន បានចេញផ្សាយផែនការទូលំទូលាយ ២០ ចំណុចរបស់មេដឹកនាំអាមេរិក  ដើម្បីបញ្ចប់ជម្លោះហ្កាហ្សា ។ រដ្ឋបាលរបស់លោក Trump មិនស្រមៃមើលការបញ្ចូលឬការកាន់កាប់ណាមួយនៃដែនដីប៉ាឡេស្ទីនដោយអ៊ីស្រាអែលទេ ប៉ុន្តែស្នើឲ្យដាក់ពង្រាយ «កងកម្លាំងស្ថិរភាពអន្តរជាតិបណ្តោះអាសន្ន»នៅទីនោះ។ រដ្ឋបាលនេះ ក៏ស្នើឲ្យបង្កើតអភិបាលកិច្ចខាងក្រៅដោយមានការចូលរួមពីអន្តរជាតិសម្រាប់តំបន់ហ្កាហ្សា ក្នុងអំឡុងពេលអន្តរកាល។ រដ្ឋបាលអាមេរិក មិនបានគិតគូរពីការបង្ខំឲ្យផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សាស្ទ្រីប។ ទោះបីជាយ៉ាងណាក៏ដោយ វានិយាយថាក្រុមហាម៉ាស នឹងត្រូវបានរារាំងមិនឲ្យចូលរួម ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាមនោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm