សម្តេច ប៉ាប ឡេអូ៖ ព្រះអង្គសង្ឃឹមថា ក្រុមហាម៉ាសនឹងទទួលយកផែនការសន្តិភាពហ្កាហ្សារបស់លោក Trump

2025/10/01 10:59:42 pm        65

សម្តេច ប៉ាប ឡេអូ (Pope Leo) កាលពីថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) បានសរសើរផែនការសន្តិភាព ២០ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់តំបន់ហ្កាហ្សា ហើយព្រះអង្គបានបង្ហាញក្តីសង្ឃឹមថា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នឹងយល់ព្រមគាំទ្រ។

សម្តេច ប៉ាប ត្រូវបានដកស្រង់ព្រះបន្ទូលដោយទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី ដែលបានមានបន្ទូលថា៖ «មានចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ នៅក្នុងផែនការនេះ។ ខ្ញុំសង្ឃឹមថា ក្រុមហាម៉ាស នឹងទទួលយកវាតាមពេលវេលាដែលបានកំណត់»។

គួរបញ្ជាក់ថា ក្រុមហាម៉ាសមិនមែនជាផ្នែកនៃកិច្ចពិភាក្សាដែលនាំទៅដល់សំណើអំពាវនាវឲ្យក្រុមនេះទម្លាក់អាវុធ ជាការទាមទារដែលក្រុមបានបដិសេធពីមុន។ ក្រុមនេះបានបញ្ជាក់ថា ខ្លួននឹងពិនិត្យមើលផែនការនេះដោយសុទ្ធចិត្ត និងផ្តល់ការឆ្លើយតប។

សម្ដេច ឡេអូ បានមានបន្ទូលទៅកាន់អ្នកសារព័ត៌មាន ខណៈដែលព្រះអង្គកំពុងយាងចេញពីនិវេសនដ្ឋានរដូវក្តៅ Castel Gandolfo របស់ព្រះអង្គ ជាទីដែលសម្ដេចសង្ឃកាតូលិកអង្គនេះ បានយាងទៅជាទៀងទាត់។ ហើយជាមួយគ្នានេះ ព្រះអង្គក៏បានធ្វើអត្ថាធិប្បាយលើកងនាវាជំនួយអន្តរជាតិ ដែលកំពុងព្យាយាមនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងដែលប្រឈមនឹងការវាយប្រហារដោយអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

សម្តេច ប៉ាប បានមានបន្ទូលថា៖ «ពីគ្រប់ទិសទី មនុស្សកំពុងនាំគ្នានិយាយថា យើងសង្ឃឹមថា នឹងមិនមានអំពើហិង្សាកើតឡើង ហើយមនុស្សគ្រប់គ្នាត្រូវបានគោរព»៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        6
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm