អាជីវករមួយចំនួនបានឈប់សម្រាក ខ្លះចេញដើរកម្សាន្តតាមគោលដៅទេសចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិននេះ

2022/02/01 07:57:45 pm        760

ភ្នំពេញ៖ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម បើទោះមិនបានកំណត់យកជាថ្ងៃឈប់សម្រាក តែគេសង្កេតឃើញថា បណ្តាផ្សារលក់ដូរទំនិញមួយចំនួននៅរាជធានីភ្នំពេញ បានបិទទ្វារ ហើយអាជីវករខ្លះលក់តែខាងក្រៅផ្សារ ហើយផ្សារខ្លះទៀតបានបើកដំណើរការធម្មតា ខណៈអាជីវករអ្នកលក់ដូរជាងពាក់កណ្តាល គឺបានបិទហាង បិទតូបឈប់សម្រាក និងមានចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍។

បើតាមលោក សួន ផានិត អនុប្រធានផ្សារបឹងកេងកង បានថ្លែងប្រាប់BTV នៅថ្ងៃទី១ ខែកុម្ភៈនេះថា នៅថ្ងៃសែនចូលឆ្នាំចិនម្សិលមិញនេះ នៅពេលព្រឹកមានអាជីវករបានប្រមាណជាង៥០% បានមកបើកតូបលក់ដូរធម្មតា រហូតមកដល់ព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ គឺមានអាជីវករលក់ដូរប្រមាណ ៨០% បានបិទតូបលក់ដូរទំនិញ ដើម្បីឈប់សម្រាកហើយខ្លះទៀត កំពុងបាន​ចេញដើរកម្សាន្ត​ទៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ជិតឆ្ងាយ ដើម្បីលំហែរកាយ បន្ទាប់ពីគេបានដំណើរការលក់ដូរឥតមានការឈប់សម្រាក​សៅរ៍-អាទិត្យ​ក្នុងរយៈពេល១ឆ្នាំរបស់គេកន្លងមក។

លោកបន្តថា ជារួមសម្រាប់ការបើកផ្សារនៅក្នុងកម្រិតតិចតួចនេះ​ យើងក៏ឃើញថា មាន​ចំនួនពលរដ្ឋ​ប្រមាណតែ២០% ប៉ុណ្ណោះគឺបានអញ្ជើញមកផ្សារដើម្បីទិញរបស់របរ ហើយភាគច្រើនគឺមាននៅតែ​នៅ​ក្នុងពេលព្រឹក។

នៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ បើយើងក្រឡេកទៅមើលរមណីយដ្ឋានកៀនស្វាយ នៅជិត​ជាយរាជ​ធានី​ភ្នំពេញវិញ គេសង្កេតឃើញថា នៅថ្ងៃសែនម្សិលមិញមិន​មានមនុស្សចេញដើរកម្សាន្ត​នោះទេ ដោយសារគេជាប់រវល់សែន ប៉ុន្តែនៅថ្ងៃនេះចំនួនភ្ញៀវទេសចរមកអង្គុយកម្សាន្តតាមផ្ទះទឹក និងតាមកញ្ចុះ គឺមានចាប់ផ្តើមមានកំរើកបន្តិចឡើងវិញ ហើយគេរំពឹងថានៅថ្ងៃស្អែក ​និងខានស្អែក នឹង​មានភ្ញៀវមកទស្សនារមណីយដ្ឋានកៀនស្វាយកាន់តែច្រើនថែមទៀត។

បើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា នៅក្នុង​ឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ​យើងមិនរំពឹងថា តាមគោលដៅទេសចរណ៍នានា​គឺ​មានភ្ញៀវទេសចរ​ច្រើនទៅទស្សនានោះទេ ​ដោយសារឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ បាន​ប្រព្រឹត្តិទៅមិនចំនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍។

ឯកឧត្តម តុប សុភ័ក បន្តថា ទោះយ៉ាងណាសម្រាប់អាជីវករអ្នកលក់ដូរកាត់សែចិន ដែលបានឈប់​សម្រាក​ពីការប្រកបរបររកស៊ី គឺភាគច្រើនគឺបានដាក់ផែនការចេញដើរកម្សាន្តច្រើន ប៉ុន្តែការដើរ​កម្សាន្តនោះ ភាគច្រើនគេមាននិន្នាការមិនទៅគោលដៅ​ទេសចរណ៍ណាដែលនៅឆ្ងាយពី​លំនៅដ្ឋាន​របស់គេ ​ខណៈដែលការឈប់សម្រាកថ្ងៃចុងសប្តាហ៍​គឺមានបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះ​សំណាក់​បានកក់ទុកប្រមាណពី ៧០ទៅ៨០% ជាពិសេសគោលដៅទេសចរណ៍​ធំនៅ​តាម​បណ្តាខេត្ត ហើយភាគច្រើនគេមិនបន្តដើរកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំចិនទៀតទេ៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm