រដ្ឋមន្ត្រីការបរទេសរូម៉ានី លោកស្រី Oana Toiu បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ ថា ទីក្រុង Bucharest គ្រោងនឹងចាប់ផ្តើមការផលិតយានដ្រូនរួមគ្នា នៅលើទឹកដីរបស់ខ្លួន ជាមួយអ៊ុយក្រែនសម្រាប់ការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាប្រើប្រាស់ដោយសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ។

លោកស្រីបាននិយាយថា៖«យើងជឿថា វាជាយុទ្ធសាស្ត្រសម្រាប់កងកម្លាំងការពារសម្ព័ន្ធរបស់អង្គការណាតូច នៅភាគខាងកើត ដែលត្រូវបានការពារប្រសើរជាងមុន ជាពិសេសក្នុងវិស័យការពារអាកាស។ ដូច្នេះអ្វីដែលយើងកំពុងធ្វើក្នុងទិសដៅនោះ គឺបង្កើតភាពជាដៃគូដែលត្រូវការ ឧទាហរណ៍ជាមួយអ៊ុយក្រែន ដើម្បីបង្កើតយន្តហោះគ្មានមនុស្សបើកការពារសម្រាប់អនាគត»។ លោកស្រី Toiu បានបន្ថែមថា៖យើងជឿជាក់លើសមត្ថភាពរបស់យើង ក្នុងការធ្វើឲ្យវាក្លាយជាការពិតយ៉ាងឆាប់រហ័ស»។
លោកស្រីក៏បានចង្អុលបង្ហាញថា រូម៉ានីបានយល់ព្រមបង្កើនវត្តមានកងទ័ពអាមេរិក នៅលើទឹកដីរបស់ខ្លួន ដើម្បីគាំទ្រដល់ប្រតិបត្តិការចាក់ប្រេងនៅមជ្ឈិមបូព៌ា។
យោងតាមក្រសួងការពារជាតិរូម៉ានី ប្រទេសនេះ បច្ចុប្បន្នមានទាហានអាមេរិកចំនួន ១.៧០០នាក់៕
