នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឆ្លើយតប ចំពោះការលើកឡើងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ អាចបង្កជំងឺមហារីក

2025/10/01 11:14:44 pm        836

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា នៅ​រសៀល​នេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា រហូតដល់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ អង្គការសុខភាពពិភពលោក (WHO) មិនទាន់រកឃើញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ អាច​បង្ក​ជំងឺ​មហារីក​នោះ​ទេ។​ ការបញ្ជាក់ខាងលើរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ធ្វើ​ឡើង​បន្ទាប់​ពី​មហាជន​មួយ​ចំនួន​មាន​ការ​ព្រួយបា​រម្ភ និងបង្ហោះតាមបណ្ដាញសង្គមថា៖ “អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ កំពុងតែប្រឈមនឹងហានិភ័យជំងឺមហារីក”។

គួរឱ្យដឹងថា កាលពីថ្ងៃចន្ទទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គេហទំព័រ Daily Mail បានផ្សាយ លទ្ធផល​ការ​សិក្សា​របស់ក្រុមអ្នកស្រាវជ្រាវនៅប្រទេសកូរ៉េខាងត្បូង ដែលបានរកឃើញថា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មានហានិភ័យកើតជំងឺមហារីកចំនួន ៦ប្រភេទ ជាពិសេសមនុស្សពេញវ័យ។ ជាមួយគ្នានេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​លើពិភពលោក បានចេញមុខច្រានចោលលទ្ធផលនេះថា គ្មានមូលដ្ឋាន គ្មាន​ភស្តុតាង​ច្បាស់​លាស់ និងមិនអាចយកជាការបានឡើយដែលថា វ៉ាក់សាំងកូវីដ មាន​ពាក់​ព័ន្ធ​នឹង​ការ​កកើត​ជំងឺមហារីក។

គួរបញ្ជាក់ថា បើតាម សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្ពុជា មិនមាន ករណីឆ្លងថ្មី ខណៈកម្ពុជា មាន ការ​ឆ្លងជំងឺកូវីដ-១៩ សរុប មានចំនួន ១៣៩ ៦៤៨ករណី, ជាសះស្បើយសរុប ១៣៦ ៥៩២ករណី និង ស្លាប់ ៣ ០៥៦ករណី។ បើតាម របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំង​ប្រទេស គិតត្រឹមឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជាចំនួន ៩៥,៧៣% ក្នុងចំណោម ១៦លាន នាក់ បាន​ទទួលការចាក់វ៉ាក់សាំងកូវីដ១៩។ វ៉ាក់សាំងដែលបានប្រើនៅ កម្ពុជា មានដូចជា Sinopharm, AstraZeneca (Covishield), Sinovac, Janssen (Johnson&Johnson), Moderna, Pfizer ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm