មន្រ្តីសុខាភិបាលរំលឹកពលរដ្ឋឲ្យបន្តមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈអូមីក្រុងបន្តកើនឡើង​ជា​រៀងរាល់​ថ្ងៃ

2022/02/01 08:44:43 pm        675

ភ្នំពេញ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានបន្តអំពាវនាវយ៉ាងទទូចដល់ជនរួមជាតិទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងក្លាបន្ថែមទៀត ចំពោះវិធានការការពារនូវមេរោគកូវីដ១៩ ខណៈមេរោគបំប្លែងថ្មី អូមេក្រុងវាបន្តកើនឡើងជារៀងរាល់ថ្ងៃ បើទោះបីជាមេរោគប្រភេទថ្មីនេះ វាមិនបណ្តាលឲ្យយើងជួបផលប៉ះពាល់ខ្លាំងយ៉ាងណាក៏ដោយ។

តាមរយៈសារសំឡេង ដែលបានផ្ញើជូនដល់បងប្អូនជនរួមជាតិ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា នាពេលបច្ចុប្បន្ន ក៏ដូចជាក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ចិននេះ ​មានបងប្អូនមួយចំនួននៅមានការធ្វេសប្រហែសនៅឡើយចំពោះវិធានការទប់ស្កាត់ នូវការរីករាលដាលនៃមេរោគកូវីដ១៩ ​ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តង។ ដូច្នេះក្នុងនាមក្រសួងសុខាភិបាល លោកជំទាវ ​បាន​ជំរុញ​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ខិតខំ​អនុវត្តន៍​បានគ្រប់ៗគ្នា ​ដើម្បីបង្ការខ្លួនឲ្យរួចផុតពីការរីករាលដាលនូវមេរោគនេះ រួមទាំង​ដើម្បី​សុខភាពសាធារណៈផងដែរ។

តាមរយៈសារសំឡេងនេះដែរ លោកជំទាវ ឱ វណ្ណឌីន ក្នុងនាម ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្នុងក្របខណ្ឌទូទាំងប្រទេសបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដែលពុំទាន់​បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ​គប្បី​ប្រញាប់​ទៅ​ចាក់​ឲ្យបានគ្រប់ៗគ្នា ​ខណៈកន្លែងចាក់​មាន​នូវ​តាម​មណ្ឌល​នានា ក្បែរផ្ទះរបស់បងប្អូន ​ដោយការជំរុញឲ្យមានការចាក់នូវដូសទី៤នេះ​ គឺវា​នឹង​ជួយ​ដល់​បងប្អូន​ឲ្យ​មាន​ភាព​ស៊ាំ​បាន​យ៉ាង​ខ្លាំង​ក្លានៅក្នុង​សហគមន៍ និង​បង្កើន​អង់ទីគ័រ​មិន​ឲ្យមានសភាពធ្ងន់ធ្ងរ​នៃ​ជំងឺផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១ ​ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា​មាន​ការរីករាលដាល​នូវមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងចំនួន ៤៦១ករណីហើយ ​ទាំង​កា​រ​នាំចូល និង​ឆ្លង​តាម​សហគមន៍នោះ ។ យ៉ាងណាក៏ដោយមេរោគប្រភេទអូមីក្រុងនេះ ពុំ​បណ្តាល​ឲ្យ​មានអ្នកជំងឺណាម្នាក់​បាត់បង់ជីវិតនោះឡើយ រហូតដល់សព្វថ្ងៃនេះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm