ប្រមុខការពារជាតិកម្ពុជាកោតសរសើរចំពោះទាហានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តតួនាទីភារកិច្ចតាមបញ្ជារបស់រាជរដ្ឋាភិបាល

2025/10/02 12:22:19 am        258

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអរគុណ និងថ្លែង កោតសរសើរចំពោះ នាយទាហាន នាយទាហានរង ពលទាហានគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានអត់ ធ្មត់ ដោយបានអនុវត្តតួនាទីភារកិច្ចតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសការបន្តការគាំទ្រទាំងស្មារតី និងសម្ភារៈផ្សេងៗ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃកន្លងមកនេះ។

 ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងរបាយការណ៍បូកសរុបការងាររយៈពេល៩ខែ និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការអំណរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលបានចូលរួមអនុវត្តការងារយ៉ាងសកម្ម និងបានជួយសម្របសម្រួលជាមួយបណ្តាអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងការពារជាតិ ដោយទទួលបានជោគជ័យការងារនៅក្នុងរយៈពេល៩ខែកន្លងមកនេះ។

 ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងការកោតសរសើរ ដល់ឯកឧត្តម អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ ព្រមទាំងមេបញ្ជាការ បណ្តាកងឯកភាពនានា នៃ កងយោធពលខេមរភូមិន្ទទាំងអស់ «ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចតាមបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសគឺការបន្តការគាំទ្រទាំងស្មារតីនិងសម្ភារៈផ្សេងៗ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃកន្លងមក និងការអនុវត្តបាននូវបទឈប់បាញ់ អស់រយៈពេល២ខែកន្លងមកនេះ ប្រកបដោយប្រសិទ្ធភាព ហើយយើងនឹងបន្តអនុវត្តបទឈប់បាញ់នេះ ដើម្បីធ្វើណាឲ្យឈានទៅមានភាពប្រក្រតីឡើងវិញ»។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន ក្នុងនោះ សភាពការណ៍យោធានៅតាមតំបន់ព្រំដែន កងយោធពលខេមរភូមិន្ទ បានបះបង់ខ្ពស់ក្នុងការ ការពារអធិបតេយ្យបូរណជាតិទឹកដី ក្នុងនោះបានធ្វើល្បាតជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើង ដោយសន្តិវិធី។

ដោយឡែកចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសវិញ កងយោធពលខេមរភូមិន្ទ បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានាធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ជាពិសេសសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធ និងសកម្មភាពជួញដូរប្រើប្រាស់គ្រឿងញៀន ដោយសម្រេចបាននូវលទ្ធផលល្អប្រសើរផងដែរ។ 

ទន្ទឹមនេះ កងយោធពលខេមរភូមិន្ទ ក៏បានយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វឺននៅនឹងកន្លែងតាមបណ្តាកងឯកភាព ព្រមទាំងជំរុញការងារអប់រំរៀនសូត្រចិត្តសាស្ត្រ នយោបាយ សតិអារម្មណ៍កងទ័ព និងការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ច្បាប់ផ្សេងៗ និងសភាពការណ៍ថ្មីៗជាដើម។ បានបន្តយកចិត្តទុកដាក់អនុវត្តការរៀបចំសំណុំបែបបទយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារកសាងច្បាប់និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេសនិងកែច្នៃជួសជុល ថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាពកងទ័ពនិងគ្រួសារ និងបានដំណើរការសម្រេចជាបន្តបន្ទាប់តាមផែនការលើការងារកសាង និងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និងសំណង់អគារគ្រប់ប្រភេទ ហើយបានទំនាក់ទំនងពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទ្វេភាគី ពហុភាគី និងកិច្ចការអាស៊ានផ្នែកយោធា ដំណើរការបានល្អតាមផែនការ និងស្ថានភាពជាក់ស្តែង ស្របតាមនយោបាយការបរទេសរបស់កម្ពុជា៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        471
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        509
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        661

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm