វិមានក្រឹមឡាំងដាស់តឿនមេដឹកនាំអឺរ៉ុបកុំឲ្យមានផែនការលួចប្រាក់របស់រុស្ស៊ី

2025/10/02 02:06:03 am        197


វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១ ខែតុលា) នេះ បានដាស់តឿនបណ្ដាមេដឹកនាំអឺរ៉ុបថា រុស្ស៊ីនឹងអនុវត្តតាមបុគ្គល ឬប្រទេសណាដែលលួចប្រាប់របស់ខ្លួន ហើយបានព្រមានថា ទង្វើល្មួចទ្រព្យសម្បត្តិរបស់រុស្ស៊ីនេះ នឹងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នដាក់ប្រាក់បញ្ញើ និងការវិនិយោគរបស់អឺរ៉ុប។

សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើសំណើប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កនៅអឺរ៉ុប ដើម្បីផ្តល់ជាប្រាក់កម្ចីចំនួន ១៤០ពាន់លានអឺរ៉ូ (១៦៤,៣៧ពាន់លានដុល្លារ) ដល់អ៊ុយក្រែន។

មានការផ្អឹបទុកទ្រព្យសកម្មរបស់រុស្ស៊ីប្រមាណជា ៣០០ពាន់លានដុល្លារ ដោយ ២១០ពាន់លានអឺរ៉ូកាន់កាប់នៅអឺរ៉ុប ដែលក្នុងនោះ ១៨៥ពាន់លានអឺរ៉ូ ទុកនៅក្នុង Euroclear ជាកន្លែងដាក់បញ្ញើមូលបត្រកណ្តាលដែលមានមូលដ្ឋាននៅទីក្រុងប៊្រុចសែល ខណៈដែលប្រហែល ១៧៦ពាន់លានអឺរ៉ូនៃទឹកប្រាក់នោះ បានក្លាយជាសាច់ប្រាក់ នៅពេលដែលមូលបត្រឈានដល់រយៈពេលកំណត់របស់វា។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងកំពុងនិយាយអំពីផែនការរឹបអូសយកទ្រព្យសម្បត្តិរុស្ស៊ីដោយខុសច្បាប់។ នៅក្នុងភាសារុស្សី យើងហៅវាថា ជាទង្វើល្មួច»។

លោក Peskov បានបញ្ជាក់ថា ប្រសិនបើអ្នកណាម្នាក់បានលួច ឬក្លែងបន្លំយកទ្រព្យសម្បត្តិរបស់រុស្ស៊ី ឬប្រាក់ចំណូលពីទ្រព្យសម្បត្តិទាំងនោះ «អ្នកពាក់ព័ន្ធនឹងត្រូវកាត់ទោសតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត ពោលគឺពួកគេទាំងអស់នឹងត្រូវទទួលខុសត្រូវ»។ លោកបានសង្កត់ធ្ងន់ថា ប្រទេសណាមួយ ដែលពាក់ព័ន្ធ នឹងមិនត្រូវបានលើកលែងឡើយ។

វិមានក្រឹមឡាំងបានលើកឡើងម្តងហើយម្តងទៀតថា ការប៉ុនប៉ងយកទ្រព្យសម្បត្តិរបស់ខ្លួន នឹងធ្វើឲ្យខូចដល់ទំនុកចិត្តលើប្រព័ន្ធធនាគារកណ្តាល រូបិយប័ណ្ណអឺរ៉ូ និងការយល់ឃើញអំពីសុវត្ថិភាពនៃកម្មសិទ្ធិ និងសិទ្ធិអចលនទ្រព្យ នៅអឺរ៉ុប៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm