​នាយករដ្ឋមន្រ្តីកាតាសង្ឃឹមថាសន្ទុះឥឡូវនឹងអាចបញ្ចប់សង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា

2025/10/02 03:19:56 am        83

នាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman bin Jassim Al Thani មានបន្ទូលថា ផែនការបទឈប់បាញ់តំបន់ហ្កាហ្សាបញ្ចេញដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឈានដល់គោលបំណងសំខាន់ៗកំណត់ដោយក្រុមសម្របសម្រួល បញ្ឈប់ការកាប់សម្លាប់ និងការជម្លៀសខ្លួនជនប៉ាឡេស្ទីន ហើយព្រះអង្គជំរុញឲ្យភាគីទាំងអស់ ក្តោបក្តាប់សន្ទុះមួយនេះ ដើម្បីបញ្ចប់សង្រ្គាមរបស់អ៊ីស្រាអែល ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Al Jazeera ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ ព្រះអង្គម្ចាស់ Sheikh Mohammed មានបន្ទូលថា ទីក្រុងដូហា បានបញ្ជូនផែនការដែលត្រូវបានគាំទ្ររួចទៅហើយដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ទៅកាន់ក្រុមចរចារបស់ក្រុមហាម៉ាស ដើម្បីពិភាក្សាលើលក្ខខណ្ឌរបស់វា ។

ទ្រង់ទទួលស្គាល់ថា ផែនការមានការលំបាកជាក់ស្តែង និងការអនុវត្ត ប៉ុន្តែវាដោះស្រាយអាទិភាពបន្ទាន់បំផុត បញ្ចប់ការបង្ហូរឈាមគ្នានៅតំបន់ហ្កាហ្សាស្រ្ទីប ខណៈបើកទូលាយចំពោះឱកាស ។

ព្រះអង្គមានបន្ទូលទៀតថា អ្នករាល់គ្នាឯកភាពលើការបញ្ឈប់សង្រ្គាម ការពារការជម្លៀសខ្លួន ហើយនិងការដកទាហានទាំងស្រុងរបស់អ៊ីស្រាអែល ។ ទាំងនេះ គឺជាបញ្ហា ៣ចំណុចដ៏សំខាន់ ហើយភាគីដែលទទួលខុសត្រូវផ្ទាល់សម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា គឺជាជនប៉ាឡេស្ទីនខ្លួនឯងផ្ទាល់ ។

គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ លោក Netanyahu បាននិយាយសុំអភ័យទោសជាផ្លូវការ ដល់កាតា សម្រាប់ការវាយប្រហារតាមច្រកអាកាសស្លាប់មនុស្សរបស់អ៊ីស្រាអែលកាលពីដើមខែនេះ ។

ការសុំអភ័យទោសនេះ ត្រូវបានធ្វើឡើងនៅក្នុងការជជែកគ្នាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់ Sheikh Mohammed ដោយមានការសម្របសម្រួលពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm