កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាល CamDX មានទុនវិនិយោគសរុបជាង ១៩ ប៊ីលានដុល្លារ

2025/10/02 04:25:04 am        151

ភ្នំពេញ ÷  កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX បានអនុម័តសរុបមានចំនួន ជិត ៥០ ពាន់ក្រុមហ៊ុន ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង ១៩ ប៊ីលានដុល្លាអាមេរិក។

 ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើកឡើងក្នុងសិក្ខាសាលាស្តីពី “ប្រព័ន្ធ អេកូឡូស៊ីថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)” នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះថា ថ្នាល CamDX បាននិងកំពុងដើរតួនាទី ជាឆ្អឹងខ្នងយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរទិន្នន័យ នៃសេវាឌីជីថលមួយចំនួនទៀតមានជាអាទិ៍៖ ថ្នាលចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាថ្នាលសម្រាប់អ្នកដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានគោលនយោបាយគាំទ្រពីរាជរដ្ឋាភិបាល, ប្រព័ន្ធវិក័យបត្រ អេឡិចត្រូនិកកម្ពុជា ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន, ទទួល និងបញ្ជាក់វិក្កយបត្រ ក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសជាដើម។

ចំណែកថ្នាលឌីជីថលខាស (KAS) គឺជាប្រព័ន្ធអេកូឡូស៊ីកសិកម្មឌីជីថល ក្នុងប្រទេសកម្ពុជា សម្រាប់ការចែករំលែកទិន្នន័យ កសិកម្ម និងការជួញដូរផលិតផល, ថ្នាល Business.gov.kh ជាមជ្ឈមណ្ឌលព័ត៌មានកណ្តាល ដែលធុរជននិងវិនិយោគិនក្នុងស្រុក និងក្រៅស្រុក អាចចូលទៅកាន់ដើម្បីទទួលយកព័ត៌មានស្តីពីការធ្វើធុរកិច្ចនៅកម្ពុជា។ ឃ្លាំងទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (DataEF) ជាផតថលទិន្នន័យបើកចំហរផ្តល់ នូវទិន្នន័យក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានប្រភពច្បាស់លាស់, អាចចូលប្រើប្រាស់ សម្រាប់ផលប្រយោជន៍ជាសាធារណៈ និងការសិក្សាស្រាវជ្រាវផ្សេងៗជាដើម។

ឯកឧត្តមបណ្ឌិត លើកឡើងបន្តថា ថ្វីត្បិតរហូតមកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មិនទាន់បាន សិក្សាអំពីផលប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ច ក្នុងការរៀបចំថ្នាល CamDX ក្តី, សមិទ្ធផលនៃការផ្តល់សេវាសាធារណៈចំនួន ៥៥ សេវាកន្លងមកបានបង្ហាញថា ក្រុមហ៊ុនជិត ៥០ ពាន់ ទទួលបានការអនុម័តចុះបញ្ជីអាជីវកម្ម ដោយមានដើមទុនវិនិយោគសរុបជាង ១៩ ប៊ីលានដុល្លាអាមេរិក និងអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រជាង ៥៧ ពាន់ ត្រូវបានផ្តល់ដល់សាធារជននិងធុរជន ដែលការណ៍នេះ បញ្ជាក់អំពីការរួមចំណែកទាំងការបង្កើតបរិស្ថានអំណោយផល ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី “តេជោ” បានផ្តល់អនុសាសន៍ និងសំណូមពរមួយចំនួនរួមមាន៖ ក្រសួង-ស្ថាប័ន គួរបន្តសហការជិតស្និទ្ធជាមួយប្រតិបត្តិករ ថ្នាល CamDX ក្នុងការបើក និងចែករំលែកទិន្នន័យ ដើម្បីកាត់បន្ថយការបញ្ចូលទិន្នន័យដដែលៗ, កាត់បន្ថយការភ្ជាប់ឯកសារតម្រូវ ដែលមិនសូវចាំបាច់។ ក្រសួង-ស្ថាប័ន ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ប្រព័ន្ធគំរូស្តង់ដា (Generic Template) ក្នុងការរៀបចំ អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការផ្តល់សេវាអេឡិចត្រូនិកដល់ធុរកិច្ច។ ចំណែកវិស័យឯកជន ត្រូវបានលើកទឹកចិត្ត ឱ្យចូលរួមជាសមាជិក CamDX និងប្រើប្រាស់ទិន្នន័យរបស់រាជរដ្ឋាភិបាល ដើម្បីសម្រួលប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងចូលរួម ផ្លាស់ប្តូរទិន្នន័យរបស់ខ្លួនលើថ្នាល CamDX សំដៅចូលរួមធ្វើបរវិត្តកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា។ ប្រតិបត្តិករ CamDX និងក្រសួង- ស្ថាប័ន ជាសមាជិកថ្នាល CamDX សូមបន្តពិនិត្យ និងធ្វើទំនើបកម្មប្រព័ន្ធការពារសន្តិសុខសាយប័រឱ្យបានម៉ត់ចត់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm