មន្ទីរពេទ្យជាច្រើននៅហ្វីលីពីនបានផ្ទុកអ្នករបួសលើសចំណុះ ខណៈមនុស្សស្លាប់ដោយសាររញ្ជួយដី កើនដល់ជិត១០០នាក់

2025/10/02 04:57:28 pm        125


រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ មនុស្សជិត១០០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ មួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦,៩រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន។

លោក Rafaelito Alejandro នាយករងការិយាល័យការពារជនស៊ីវិលបាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋាភិបាលថា ពួកគេជាច្រើនត្រូវបានកម្ទេចថ្មបាក់សង្កត់ដែលបណ្តាលឱ្យពួកគេស្លាប់ ដោយលោកបានដាក់ចំនួនអ្នកស្លាប់ចុងក្រោយដល់៩៧នាក់។   

រដ្ឋាភិបាលខេត្ត សេប៊ូ (Cebu) បានអំពាវនាវនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ស្វែងរកអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្រ្ត ដើម្បីជួយព្យាបាលអ្នករបួសរាប់រយនាក់បន្ទាប់ពីការរញ្ជួយដី។

កុមារដែលរងរបួសបានស្រែកយំត្រហឹង ហើយមនុស្សចាស់បញ្ចេញសម្រេកយ៉ាងឈឺចាប់ ខណៈកំពុងសម្រាកព្យាបាលនៅលើគ្រែក្រោមតង់ពណ៌ខៀវនៅខាងក្រៅមន្ទីរពេទ្យខេត្ត Cebu។

យោងតាមការស្ទង់មតិភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកគេគឺជាអ្នកមានសំណាងនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីដែលបានកើតឡើងកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ នៅឯភាគខាងជើងទីក្រុង Bogo របស់ខេត្តកោះ Cebu ជាទីក្រុងដែលមានមនុស្ស ៩ម៉ឺននាក់រស់នៅ ។

អ្នកផ្សេងទៀតមិនមានសំណាងប៉ុន្មានទេ ហើយអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានមើលឃើញថា បុគ្គលិកមន្ទីរពេទ្យកំពុងសែងសាកសពក្នុងថង់ពណ៌ខ្មៅចូលក្នុងរថយន្តទៅកាន់ទីបញ្ចុះសពក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm