ភាពយន្តឯកសារលំហអាកាសកម្រិត8K ដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា

2025/10/02 06:36:23 pm        379

ភ្នំពេញ៖ ភាពយន្តឯកសារលំហអាកាសកម្រិត 8K Ultra HD ដំបូងគេរបស់ប្រទេសចិន ដែល​ផលិត​ដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែន​ដី​ពណ៌​ខៀវ​នៅ​ខាង​ក្រៅបង្អួច” ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ​២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយ​មាន​អ្នក​ចូល​រួម​ទស្សនា​ដោយ​ផ្ទាល់ជាង៤០០នាក់ភាគច្រើនជាសិស្ស និងនិស្សិត​មក​ពី​សាកល​វិទ្យាល័យ​ផ្សេង​ៗ​។

លោកFeng hui (ហ្វេង ហ៊ុយ )អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង​ទូរ​ទស្សន៍មជ្ឈិមចិនប្រចាំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកថត​វីដេអូភា​ព​យន្ត​ឯកសារ​នេះ គឺជាអវកាសយាននិក Shenzhou 13 ដែលមានលោក Zhai Zhigang (ចាយ ជីកាំង), លោកស្រីWag Yaping (វ៉ាង យ៉ាភីង)និង លោកYe Guangfu ( យេ កាំងហ្វូ)។ ក្នុង​អំឡុង​ពេល​បេសកក​ម្ម​រយៈ​ពេល​ប្រាំមួ​យ​ខែ​របស់​ពួក​គេ​នៅ​ក្នុង​លំហ​បំពាក់​ដោយ​កាមេរ៉ា​កម្រិត​ខ្ពស់​កម្រិត 8K ពួកគេបាននាំយក នូវភាពអស្ចារ្យនៃចក្រវាឡ របៀបធ្វើការលើស្ថានីយអវកាស និងកា​ររស់នៅរបស់អាកាសយាននិកក្នុងលំហដ៏ធំទូលាយ។

បន្ទាប់ពីបានចូលរួមទស្សនាភាពយន្តឯកសាររបស់ចិននេះ រួចមកលោកហាក់ ស៊ីដែត នាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនបានវាយតម្លៃខ្ពស់ចំពោះភាពយន្តនេះដែលមានរូបភាពច្បាស់ និងបង្ហាញពីភាពរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិន ។

« តាមរយៈភាពយន្តឯកសារនេះ ធ្វើឱ្យយុវជនកម្ពុជាដែលរៀនផ្នែកបច្ចេកវិទ្យាពួកគាត់បានយល់ច្បាស់ពីភាពអស្ចារ្យនៃបច្ចេកវិទ្យារបស់ចិន ជាពិសេសយាន្តអវកាសតែម្ដង។ ខ្ញុំសង្ឃឹមថាកម្ពុជា និងចិននឹងបន្តកិច្ចសហការគ្នាបន្ថែមទៀត ជាពិសេសលើបច្ចេកវិទ្យា និងវិស័យអប់រំ។ »

លោកស្រី Du Zenghui (ទូ ចឹងហ៊ុយ )នាយកវិទ្យាស្ថានខុងជឺភាគីចិន នៃសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានបង្ហាញនូវមោទនភាពខ្ពស់ ចំពោះភាពយន្តរបស់ចិននេះ ព្រោះវាបាន ជំរុញដល់និស្សិតកម្ពុជាកាន់តែច្រើនឱ្យខិតខំរៀនសូត្រពី បច្ចេកវិទ្យា និងវិទ្យាសាស្រ្តថ្មីៗដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យានៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្រុមសិស្សនិស្សិតដែលបានចូលរួមទស្សនាភាពយន្តរបស់ចិននេះ សុទ្ធតែបង្ហាញការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាថតរូប និងការការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តចិននៅលើភពផ្សេងៗ ហើយអាចយកមកចែករំលែកដល់មនុស្សទូទាំងពិភពលោកបានឃើញ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm