មេដឹកនាំសហភាពអឺរ៉ុប គាំទ្រ "ជញ្ជាំងដ្រូន" ដើម្បីទប់ទល់រុស្ស៊ី បន្ទាប់ពីការបំពានដែនអាកាស

2025/10/02 06:52:46 pm        196

មេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃពុធ (១ តុលា) បានរួមគ្នាគាំទ្រផែនការ "ជញ្ជាំងដ្រូន" ដើម្បីពង្រឹងវិស័យការពាររបស់ប្លុកនេះ ប្រឆាំងនឹងយានដ្រូនរបស់រុស្ស៊ី ខណៈថ្នាក់ដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុង កូប៉ិនហាក (Copenhagen) ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការបំពានដែនអាកាសដោយយន្តហោះដ្រូន បានបង្កការភ្ញាក់ផ្អើលខ្លាំងនៅប្រទេសដាណឺម៉ាក។

អាជ្ញាធរអ៊ឺរ៉ុប បានចោទរុស្ស៊ី ថានៅពីក្រោយការបំពានដែនអាកាសក្នុងតំបន់នេះ រួមទាំងការជ្រៀតចូលថ្មីៗដោយដ្រូនរបស់ទីក្រុងមូស្គូលើដែនអាកាសប៉ូឡូញ និងយន្តហោះចម្បាំងលើទឹកដីអេស្តូនី។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនេះថា "អឺរ៉ុបត្រូវតែមានសមត្ថភាពអាចការពារខ្លួនបាន"។

ដាណឺម៉ាក មិននិយាយច្បាស់ៗទេថាអ្នកណាដែលខ្លួនជឿថានៅពីក្រោយឧប្បត្តិហេតុបំពានដែនអាកាសកាលពីសប្តាហ៍មុននោះ ដែលបានរំខានដល់ចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋានជាច្រើន ប៉ុន្តែលោកស្រី Frederiksen បានបង្ហើបថាអាចជាទីក្រុងមូស្គូ។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅសប្តាហ៍នេះ បានសរសើរគំនិតជញ្ជាំងដ្រូនថា "ទាន់ពេលវេលា និងចាំបាច់" ហើយមេដឹកនាំសហភាពអឺរ៉ុបវិញក៏បានសម្តែងការគាំទ្រខ្លាំងផងដែរនៅជំនួបទីក្រុង កូប៉ិនហាក កាលពីថ្ងៃពុធ។ យ៉ាងណាមិញ គណៈកម្មការដែលជាស្ថាប័នប្រតិបត្តិរបស់ប្លុកអឺរ៉ុប មិនទាន់ផលិតផែនការលម្អិតសម្រាប់ជញ្ជាំងដ្រូននេះនៅឡើយទេ ដោយបន្សល់ទុកនូវសំណួរបើកចំហជាច្រើនអំពីតម្លៃ និងការអនុវត្តជាក់ស្តែង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm