អាជ្ញាធរមីនធ្វើពិធីចុះហត្ថលេខាបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ០៦ ជាប់ព្រំដែន ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក

2025/10/02 07:20:42 pm        373

ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥» ដែលការចុះហត្ថលេខានេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ០៦ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្ត សៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។

ក្នុងពិធីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពជឿជាក់រួមគ្នា ដែលថាការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងបម្រើដល់សុខសន្តិភាព និងប្រជាជនដែលងាយរងគ្រោះ។ ឯកឧត្តមបញ្ជាក់ទៀតថា ពិធីចុះហត្ថលេខានេះ មិនត្រឹមតែជាតំណាងឱ្យភាពជាដៃគូរវាងស្ថាប័ននិងស្ថាប័ន និងការបំពេញបែបបទប៉ុណ្ណោះទេ ថែមទាំងជាការតំណាងឱ្យការសន្យា ការប្តេជ្ញាចិត្ត និងការធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅខ្ពស់មួយ គឺកម្ពុជារួចចាកផុតពីគ្រោះ ថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាការបញ្ចាក់បន្ថែមនូវអ្វីដែល សម្តេចធិបតី នាយករដ្ឋមន្រ្តី បានផ្តល់នូវជំនឿទុកចិត្ត និងជាការអនុវត្តដោយមានគោលដៅច្បាស់លាស់ ដើម្បីធ្វើឱ្យសហគមន៍ ទទួលបាននូវស្នាមញញឹម និងដីប្រកបដោយសុវត្ថិភាព តាមរយៈគុណតម្លៃនៃលទ្ធផលទទួលបានពីការបោស សម្អាតមីន។

 ឯកឧត្តមបណ្ឌិត លី ធុជ គូសបញ្ជាក់ទៀតថា កម្ពុជា ស្គាល់យ៉ាងច្បាស់នូវការឈឺចាប់ និងទុក្ខវេទនាដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ដែលបានឆក់ប្លន់អាយុជីវិត និងដៃជើងរបស់ប្រជាជនរបស់ខ្លួន ព្រមទាំងបដិសេធមិនឱ្យប្រជាជនអាចប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យខ្ទេចខ្ទាំនូវក្តីសុបិន្តរបស់ប្រជាជន ទៀងផង។ ទោះបីសកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ ដែលបច្ចុប្បន្ននេះ កម្ពុជា នៅសល់ផ្ទៃដីចំនួន ១៧២៣ គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៣១ គីឡូម៉ែត្រការ៉េ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា ឃាតករលាក់មុខទាំង នេះ នៅតែបន្តលាក់ខ្លួននៅក្រោមដី បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្អាក់ដល់ភាពរុងរឿងរបស់កម្ពុជា។ ក៏ប៉ុន្តែ ទោះបីមានភាពភាពលំបាកយ៉ាងណាក៏ដោយ កម្ពុជា នៅតែបន្តមានក្តីសង្ឃឹម ដែលក្តីសង្ឃឹមនេះ ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងការងារពោរពេញដោយសេចក្តីក្លាហានរបស់អ្នកដោះមីន និងសាមគ្គីភាពរបស់សហគមន៍អន្តរជាតិ។

ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា កម្ពុជា បានបោះ ជំហានយ៉ាងសំខាន់ឆ្ពោះទៅសម្រចគោលដៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការពង្រឹងសមត្ថភាពជាតិ និងភាពជាម្ចាស់របស់កម្ពុជាលើវិស័យសកម្ម ភាពមីន ជាមួយនឹងការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ប្រកបដោយបរិយាបន្ន និងសកម្មភាពបោសសម្អាតមីនដោយផ្តោតសំខាន់លើតម្រូវការរបស់មនុស្សជាអាទិភាព។ ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការងារបោសសម្អាតមីន ដែលមិនត្រឹមតែជាការស្វែងរកនិងកម្ទេចចោលនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប៉ុណ្ណោះទេ វាថែមទាំងជាការស្តារនូវភាពថ្លៃថ្នូរ---កសាងឡើងវិញនូវសហគមន៍ និងក្តីសង្ឃឹមរបស់ប្រជាជន។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរចំពោះភាពជាដៃគូជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធដទៃទៀត ដែលបាននាំឱ្យកម្ពុជាអាចពង្រឹងនូវសមត្ថភាពជាតិ ក៏ដូចជាលើក កម្ពស់ និងចែករំលែកនូវចំណេះដឹង និងបណ្តុះ បណ្តាលលើវិស័យសកម្មភាពមីន។ ជាងនេះទៅទៀត បានរួមចំណែកលើកកម្ពស់ភាពអ្នកដឹកនាំរបស់កម្ពុជា និងឈានមុខគេលើឆាកអន្តរជាតិ សម្រាប់វិស័យសកម្មភាពមីន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm