សេតវិមាន៖ អាមេរិក ផ្តល់ការធានាសន្តិសុខដល់ប្រទេសកាតា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល

2025/10/02 07:33:08 pm        164

សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់ទុក «ការវាយប្រហារប្រដាប់អាវុធណាមួយ» ទៅលើទឹកដីប្រទេសកាតា ថាជាការគំរាមកំហែងដល់ទីក្រុងវ៉ាស៊ីនតោន ហើយនឹងផ្តល់ការធានាសន្តិសុខដល់រដ្ឋឈូងសមុទ្រអារ៉ាប់មួយនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសនេះកាលពីខែមុន។

ក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២៩ កញ្ញា) បាននិយាយថា «ចំពោះការបន្តការគំរាមកំហែងដល់រដ្ឋកាតា បង្កឡើងដោយការឈ្លានពានពីបរទេស វាគឺជាគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការធានាសន្តិសុខ និងបូរណភាពទឹកដីនៃរដ្ឋកាតាប្រឆាំងការវាយប្រហារពីខាងក្រៅ»។

នៅក្នុងករណីនៃការវាយប្រហារលើប្រទេសកាតា សហរដ្ឋអាមេរិកនឹងចាត់វិធានការស្របច្បាប់ និងសមស្របទាំងអស់ រួមទាំងផ្នែកការទូត សេដ្ឋកិច្ច និងយោធា ប្រសើបើចាំបាច់ដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងរដ្ឋកាតា និងដើម្បីស្តារសន្តិភាព និងស្ថិរភាពឡើងវិញ។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៩ ខែកញ្ញា ដោយដាក់គោលដៅលើមន្ត្រីមកពីក្រុមប្រដាប់អាវុធហាម៉ាសប៉ាឡេស្ទីន ដែលកំពុងជួបពិភាក្សាគ្នាអំពីសំណើសន្តិភាពរបស់សហរដ្ឋអាមេរិកសម្រាប់សង្គ្រាមនៅតំបន់ហ្កាហ្សា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីប្រទេសកាតា ពីសេតវិមានកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយបានសុំទោសចំពោះការវាយប្រហារ និងបានសន្យាថានឹងមិនធ្វើដូច្នេះទៀតឡើយ។



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm