រដ្ឋមន្ត្រីក្រសួងការងារ ប្រកាសផ្ដល់អាហារូបករណ៍ដល់​សិស្សានុសិស្ស​ដែលទើប​ប្រឡង​បាក់ឌុប​ក្នុង​ស្រុក​កំពង់សៀម​ឱ្យ​សិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

2025/10/02 08:13:43 pm        367

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានប្រកាស​ផ្ដល់​អាហារូបករណ៍​ដល់​សិស្សា​នុសិស្ស​ទាំង​អស់​ក្នុង​ស្រុក​កំពង់សៀមដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤–២០២៥ ឱ្យសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅខណៈពេលដែល ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អញ្ជើញ​ចូល​រួម​ជា​សហ​អធិបតី​ជា​មួយ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​សិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា​២០២៤​-២០២៥ ។ ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពីមន្ត្រីការិយាល័យអប់រំស្រុក, នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុប​ជិត ១ ០០០នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដម ហេង សួរ បានចូលរួមអបអរសាទរដល់ជ័យលាភីទាំងអស់ ហើយ​បាន​បញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុបនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម វិវត្តកាន់​តែ​ប្រសើរ​ជា​បន្ដ​បន្ទាប់ ដោយកើនឡើងពី ៦៥ ភាគរយ ក្នុងឆ្នាំ២០២១ ដល់ ៨១ ភាគរយ ក្នុង​ឆ្នាំ​២០២​៥ ដែលនេះមានន័យថា ក្នុងរយៈពេល៥ឆ្នាំ ការប្រឡង​បាក់​ឌុប​ទទួល​បាន​លទ្ធ​ផល​ល្អ​កើន​ឡើង​ ១៦ភាគរយ។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបផងដែរថា នៅក្នុងឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសាកលវិទ្យាល័យ និងគ្រឹះស្ថាន​សិក្សា​នានា​បាន​ផ្ដល់​អាហា​រូបករណ៍​ជា​ច្រើន​ពាន់​កន្លែង​សម្រាប់​សិស្សានុ​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​នៅ​ក្នុងឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានប្រកាសថា ចំពោះសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែល​មិន​ទទួល​បានអាហារូបករណ៍ទាំងនោះ ឯកឧត្តមនឹងផ្ដល់អាហារូបករណ៍ជូនពួកគេគ្រប់ៗគ្នា ដើម្បី​បន្ត​ការសិក្សានៅក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិត​ក្រោម​ឱវាទ​របស់​ក្រសួង ទោះបីជាពួកគេប្រឡងជាប់ ឬធ្លាក់ក៏ដោយ។

សូមបញ្ជាក់ថា នៅស្រុកកំពង់សៀម មានសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ​សិក្សា​២០២៤-២០២៥ ចំនួន ៤៨៥នាក់ ដែលស្មើនឹង៨០.៩៧ភាគរយ នៃចំនួន​សិស្សា​នុ​សិស្ស​មា​នឈ្មោះ​ប្រឡងនៅក្នុងស្រុកកំពង់សៀមទាំងអស់។ ក្នុងនោះ សិស្សានុសិស្ស​ប្រឡង​បាន​និទ្ទេស ​A ចំនួន ៩នាក់ និទ្ទេស B ចំនួន ៥០នាក់, និទ្ទេស C ចំនួន ១១៣នាក់, និទ្ទេស D ចំនួន ១៨១​នាក់ និងនិទ្ទេស E ចំនួន ១៣២នាក់៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        218
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm