កម្មវិធីសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ ប្រព្រឹត្តទៅក្រោមប្រធានបទ «ជំរុញសេដ្ឋកិច្ច​ថាមពល​ស្អាត​»

2025/10/02 09:28:35 pm        293

តំណាងរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បាន​ចូល​រួម​ជា​មួយ​អង្គការ​អេននីជីឡេបអាស៊ី ដើម្បីបើក «សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥» ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ «ជំរុញសេដ្ឋកិច្ចថាមពលស្អាត» ដែលចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ​២០២៥ ផ្តោតលើតួនាទីសំខាន់របស់ថាមពលស្អាត ក្នុងកា​រ​ពង្រឹង​អនាគត​សេដ្ឋកិច្ច​រប​ស់​ប្រទេស​។

កម្មវិធីសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ ត្រូវបានអង្គប្រជុំ លើកឡើងថា នឹងជម្រុញវឌ្ឍនភាពនេះ ដោយ​អនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាអំពីដំណោះស្រាយគោលនយោបាយ និង​ការ​បង្កើតកិច្ចសហប្រតិបត្តិការបន្ថែម។ កម្មវិធីមួយសប្ដាហ៍នេះ នឹងផ្តោ​ត​លើ​បញ្ហា​សំខាន់​ៗ​នៅ​ក្នុង​អន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការបង្ហាញពីសក្តានុពលជំនាញថាមពលស្អាត និង​ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈ អន្តរកាលថាមពលប្រកបដោយយុត្តិធម៍។

មានប្រសាសន៍បើកកម្មវិធីនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ថាមពលស្អាត​មាន​សារៈ​សំខាន់​សម្រាប់​កំណើន​ឧស្សាហកម្ម​របស់កម្ពុជា។ អន្តរកាលថាមពលស្អាតនឹងជម្រុញកម្ពុជាធ្វើការបានកាន់តែប្រសើរក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងថ្នាក់តំបន់ និងពិភពលោក។ ឯកឧត្តមបានបន្តថា កម្មវិធីនេះ នឹងបង្កើតប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច និង​ការងារប្រកបដោយគុណភាព។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា ជាមួយ​នឹង​គោល​នយោបាយ​ដែល​មានប្រសិទ្ធិភាព កម្ពុជាអាចពង្រឹងសេថ្ខកិច្ចរបស់ខ្លួន តាមរយៈការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថេរភាពថាមពល កាត់បន្ថយតម្លៃ និងទាក់ទាញការ​វិនិយោគ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​។ កិច្ចខិតខំទាំងនេះ នឹងមិនត្រឹមតែជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ តែ​នឹង​បើក​ឱកាស​ក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតគូរពីការប្រែប្រួលអាកាសធាតុ។

លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា បានលើ​ក​ឡើង​ថា ​នៅគ្រប់ប្រទេសដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិធ្វើការ វិស័យថាមពល គឺស្ថិត​នៅ​ជួរ​មុខ​នៃ​របៀបវារៈឆ្នាំ២០៣០។ អន្តរកាលទៅរកអព្យាក្រិតកាបូន គឺជាកត្តាលិក​រ​ដែល​មិន​អាច​ខ្វះ​បាន​នៃ​ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយនឹងគុណលក្ខណៈដូចជា ភាពធន់នៃសេដ្ឋកិច្ច និង​សង្គម លទ្ធភាពចំណាយ និងសន្តិសុខមនុស្សជាតិ។

នៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់កម្មវិធីនេះ បានបញ្ជាក់ឱ្យដឹងថា ក្រោមការ​ដឹក​នាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រទេសកម្ពុជា​បានកំ​ណត់​គោល​ដៅ​យ៉ាង​រឹង​មាំគឺ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យបាន ៧០% កាត់បន្ថយកា​រ​ប្រើប្រាស់​ថាមពលប្រមាណ ១៩% តាមរយៈប្រសិទ្ធភាពថាមពល និងរនិងបង្កើនចំនួន​យាន​យន្ត​អគ្គិសនី​ឲ្យ​បាន ៧៧ម៉ឺនគ្រឿង លើដងផ្លូវនៅត្រឹមឆ្នាំ២០៣០៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm