ដោះដូរ​កីឡាករ​ចុងក្រោយ Everton យក​បាន​ពីរ​នាក់​សំខាន់ៗ​គឺ Dele Alli និង Donny van der Beek

2022/02/01 10:04:32 pm        125

​បាល់ទាត់៖ ​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នៅ​តំបន់​អឺរ៉ុប​បាន​បិទ​បញ្ចប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ខណៈ​ដែល​ក្លិប​ Everton ចុងក្រោយ​គេ​បាន​នាំចូល​កីឡាករ​ពីរ​នាក់​សំខាន់ៗ​។ ​ខ្សែបម្រើ​អង់គ្លេស Dele Alli បាន​ផ្ទេរ​ពី Spurs ក្នុងតម្លៃ ១០លាន​ផោន​ជាមួយនឹង​កិច្ចសន្យា ២ឆ្នាំកន្លះ​។

​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​ធ្លាប់បាន​បង្ហាញខ្លួន ៣៧លើក​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស​តែ​នៅ Spurs មួយរយៈ​ចុងក្រោយ​មិន​ជោគជ័យ​ដោយ​មិនសូវ​បាន​លេង ​ពោលគឺ​រដូវ​កាល​នេះ​បង្ហាញខ្លួន​បាន​ត្រឹម ៦លើក​ក្រោម​ការដឹកនាំ​របស់ Antonio Conte​។​ ​ជាមួយគ្នា​នោះដែរ Everton ដែល​ស្ថិតក្រោម​ការ​ដឹកនាំ​រប​ស់​អ្នកចាត់ការ​ថ្មី Frank Lampard នោះ​ក៏បាន​នាំយក​ខ្សែបម្រើ​មួយរូប​ទៀត​ដែរ​គឺ​កីឡាករ​ហូ​ឡង់ Donny van der Beek ពី Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី​ដល់​ចប់​រដូវ​កាល​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​អ្នកចាត់ការ Ralf Rangnick ដើម្បី​មានឱកាស​លេង​បាល់​ច្រើន​។ ​Van der Beek បង្ហាញខ្លួន ១១នាក់​ដំបូង​នៅ Premier League បានតែ ៤លើក​ប៉ុណ្ណោះ​តាំងពី​ផ្លាស់​ពី Ajax Amsterdam កាលពី​ឆ្នាំ២០២០ ក្នុងតម្លៃ ៤០លាន​ផោន និង​មិនបាន​លេង​សោះ​ក្នុង​រដូវ​កាល​នេះ​។​

ចំណែកឯ​ក្រុម​នាំមុខគេ Manchester City បានសំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Julian Alvarez ពី River Plate ក្នុងតម្លៃ ១៧លាន​អឺរ៉ូ​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​ដែលជា​គោលដៅ​របស់ Manchester United ដែរនោះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំកន្លះ​។​ ​​Julian Alvarez បង្ហាញខ្លួន​បាន ៩៦ប្រកួត​នៅ River Plate ស៊ុត​បញ្ចូល​ទី​បាន ៣៦គ្រាប់​។​ ​​ងាក​មក​មើល​ការដោះដូរ​កីឡាករ​សំខាន់ៗ​ផ្សេងទៀត​ខ្សែប្រយុទ្ធ​ហ្កា​បុ​ង Pierre-Emerick Aubameyang បាន​ផ្លាស់​ពី​ក្រុម​កាំភ្លើង​ធំ Arsenal ទៅ FC Barcelona ហើយដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ ​​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​មិនបាន​ចូល​លេង​ឱ្យ Arsenal តាំងពី​ខែធ្នូ​ដោយសារ​មិន​គោរព​វិន័យ និង​ត្រូវបាន​ដកហូត​តំណែង​ប្រធាន​ក្រុម​ដោយ​អ្នកចាត់ការ Mikel Arteta ផងដែរ​។​ ​​រំលឹកថា Aubameyang ត្រូវបាន Arsenal ទិញ​ពី Dortmund ក្នុងតម្លៃ ៥៦លាន​ផោន​កាលពី​ឆ្នាំ២០១៨​។ ​​ចំណែកឯ​ខ្សែបម្រើ​សញ្ជាតិ​វែ​ល Aaron Ramsey នៅពេលនេះ​បាន​ចាក​ចេញពី Juventus ហើយ​ផ្លាស់​ទៅកាន់​ក្លិប​ស្កុ​ត​ឡេ​ន Glasgow Rangers ក្នុង​លក្ខខណ្ឌ​ខ្ចី​ដល់​ចប់​រដូវ​កាល​។ ​កីឡាករ​វ័យ ៣១ឆ្នាំ​រូប​នេះ​មិនបាន​ចូល​លេង​សូម្បី​មួយ​ប្រកួត​ឱ្យ Juventus តាំងពី​បង្ហាញខ្លួន​ចុងក្រោយ​កាលពី​ខែតុលា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm