លោក Trump បញ្ជាក់ពីជំនួបជាមួយប្រធានាធិបតីចិន Xi ក្នុងពេល ៤សប្តាហ៍ទៀត ដើម្បីពិភាក្សាពីសណ្តែកសៀង

2025/10/02 09:34:04 pm        173

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃពុធ (១ តុលា) ថា សណ្តែកសៀង នឹងក្លាយជារបៀបវារៈដ៏សំខាន់មួយក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក ជាមួយប្រធានាធិបតីចិន លោក Xi Jinping ដែលគ្រោងនឹងប្រព្រឹត្តទៅ "ក្នុងរយៈពេល ៤សប្តាហ៍" ខាងមុខ។

លោក Trump ដែលបានសន្យាគាំទ្រកសិករសណ្តែកសៀងអាមេរិក បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា "រូបលោកនឹងជួបជាមួយប្រធានាធិបតី Xi នៃប្រទេសចិន ក្នុងរយៈពេល ៤សប្តាហ៍ទៀត ហើយសណ្តែកសៀងនឹងក្លាយជាប្រធានបទសំខាន់នៃកិច្ចពិភាក្សានោះ" ដោយមិនបញ្ជាក់លម្អិតបន្ថែមនោះឡើយ។

ក្រុមហ៊ុននាំចូលរបស់ចិន មិនទាន់បានទិញសណ្តែកសៀងពីការប្រមូលផលរដូវស្លឹកឈើជ្រុះរបស់កសិករអាមេរិកឡើយ ក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលធ្វើឱ្យកសិករអាមេរិក ខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងការលក់។ ចិន ដែលជាប្រទេសនាំចូលសណ្តែកសៀងលំដាប់កំពូលរបស់ពិភពលោក បានងាកទៅរកអាមេរិកខាងត្បូងសម្រាប់ការផ្គត់ផ្គង់ជំនួសវិញ ដោយបានដាក់សម្ពាធកាន់តែខ្លាំងលើតម្លៃសណ្តែកសៀងរបស់អាមេរិក។

កាលពីខែមុន លោក Trump និយាយថា លោក និងលោក Xi បានព្រមព្រៀងក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរសព្ទមួយថានឹងជួបទល់មុខគ្នានៅកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីជម្លោះពាណិជ្ជកម្មដ៏ជូរចត់។ មេដឹកនាំទាំងពីរគ្រោងនឹងជួបនៅក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC ក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែតុលា នៅទីក្រុង Gyeongju កូរ៉េខាងត្បូង។ លោក Trump ក៏បាននិយាយដែរថា លោកនឹងទៅបំពេញទស្សនកិច្ចនៅចិន ដើមឆ្នាំក្រោយនេះ ហើយលោក Xi នឹងទៅកាន់សហរដ្ឋអាមេរិកវិញនៅពេលក្រោយ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm