វិមានក្រឹមឡាំង៖ យោធារុស្ស៊ីឆ្លើយតបទៅនឹងការបង្កហេតុរបស់អឺរ៉ុបប្រឆាំងនឹងការដឹកជញ្ជូន នៅសមុទ្របាល់ទិក

2025/10/02 03:21:30 pm        100

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា ពេលខ្លះយោធារុស្ស៊ី ត្រូវបានបង្ខំឲ្យចាត់វិធានការ ជាការឆ្លើយតបទៅនឹងការបង្កហេតុរបស់បណ្តាប្រទេសអ៊ឺរ៉ុប ដែលជ្រៀតជ្រែកក្នុងការដឹកជញ្ជូន នៅក្នុងតំបន់ផ្សេងៗ រួមទាំងសមុទ្របាល់ទិកផងដែរ។

ដោយឆ្លើយតបទៅនឹងសំណួរអំពីឧប្បត្តិហេតុពាក់ព័ន្ធនឹងនាវាពាណិជ្ជករ អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា៖នៅក្នុងតំបន់មួយចំនួន រួមទាំងតំបន់បាល់ទិក បណ្តាប្រទេសនៅអឺរ៉ុប និងរដ្ឋឆ្នេរសមុទ្រកំពុងចាត់វិធានការបង្កហេតុជាច្រើន ដែលតាមទស្សនៈរបស់យើង ពិតជាមិនអំណោយផលដល់ការធានានូវសេរីភាពនៃការដឹកជញ្ជូនពាណិជ្ជកម្ម»។

លោកបានពន្យល់ថា៖«ពេលខ្លះ សកម្មភាបែបនេះ ធ្វើឲ្យកងកម្លាំងប្រដាប់អាវុធរបស់យើង ត្រូវចាត់វិធានការដើម្បីស្ដារសណ្តាប់ធ្នាប់»។

លោក Peskov បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការឃាត់នាវាដឹកប្រេងនៅឆ្នេរសមុទ្រនៃប្រទេសបារាំងដោយសង្ស័យថា បានរំលោភលើទណ្ឌកម្ម។

លោក Peskov បានពន្យល់ថា៖«សម្រាប់នាវាជាក់លាក់ដែលត្រូវបានលើកឡើងនោះ ខ្ញុំមិនអាចនិយាយអ្វីបានទេ។ យើងមិនមានព័ត៌មានណាមួយទេ ដូច្នេះយើងមិនដឹងថា នាវាមួយណា ដែលអ្នកកំពុងនិយាយនោះទេ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសតាលីបង់អាហ្វហ្គានីស្ថាន គ្រោងនឹងបំពេញទស្សនកិច្ចនៅឥណ្ឌា ជាលើកដំបូង
2025/10/04 05:38:45 pm        2
ទួរគីចាប់ឃុំខ្លួនមនុស្សជាង ៩១នាក់ ក្នុងការវាយឆ្មក់ទូទាំងប្រទេស ជុំវិញការពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ ២០១៦
2025/10/04 05:20:03 pm        1
ផ្សែងហុយពេញតំបន់ហ្កាហ្សានៅពេលព្រឹកព្រលឹម បន្ទាប់ពីក្រុមហាម៉ាសឆ្លើយតបនឹងផែនការរបស់លោក Trump
2025/10/04 05:18:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លទ្ធផល នៃការចុះឆែកឆេរឃ្លាំងនៅស្ទឹងមានជ័យ កម្លាំងចម្រុះរកឃើញទំនិញនាំចូលពីថៃ និងចិនជាង៧០តោន មិនបង់ពន្ធ

2025/10/04 08:37:43 pm
​រដ្ឋមន្ត្រីការបរទេសតាលីបង់អាហ្វហ្គានីស្ថាន គ្រោងនឹងបំពេញទស្សនកិច្ចនៅឥណ្ឌា ជាលើកដំបូង
2025/10/04 05:38:45 pm
​ទួរគីចាប់ឃុំខ្លួនមនុស្សជាង ៩១នាក់ ក្នុងការវាយឆ្មក់ទូទាំងប្រទេស ជុំវិញការពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ ២០១៦
2025/10/04 05:20:03 pm
​ផ្សែងហុយពេញតំបន់ហ្កាហ្សានៅពេលព្រឹកព្រលឹម បន្ទាប់ពីក្រុមហាម៉ាសឆ្លើយតបនឹងផែនការរបស់លោក Trump
2025/10/04 05:18:08 pm
​ពលរដ្ឋខ្មែរនៅក្រៅប្រទេសលើកទឹកចិត្ត និងនាំយកអំណោយផ្ដល់ជូនកងទ័ព និងពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា-ថៃ
2025/10/04 05:17:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/02 12:16:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/03 11:04:09 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am