រដ្ឋបាលខេត្តបន្ទាយមានជ័យ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៨ថ្ងៃ នៅវត្តប្រាសាទ​ស្រះកណ្តាល​ខ្ចាស់

2025/10/02 10:38:49 pm        419

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានផ្សាយ សេចក្តីជូនដំណឹងស្តីពី ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់​សិទ្ធិ​កាន់​​កាប់​អចលនវត្ត នៅភូមិខ្ចាស់ ភូមិខ្ញែរ ភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី០២-០៩ ខែតុលា ឆ្នាំ២០២៥ នៅវត្តប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់​។ ផុតកំណត់ ត្រូវទៅយកនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត​បន្ទាយ​មានជ័យ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ ម្ចាស់ក្បាលដី ដែលស្ថិតក្នុងតំបន់វិនិច្ឆ័យ ក្នុង​ភូមិ​ខ្ទាស់ ភូមិខ្មែរ ភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឱ្យបាន​ជ្រាប​ថា ​ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យ នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណ​ក​ម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតក្នុងតំបន់វិនិច្ឆ័យ ខាងលើ ចាប់ពីថ្ងៃទី២ ដល់​ទី​៩​ ខែតុលា ឆ្នាំ២០២៥ ទីតាំងស្ថិតនៅវត្តប្រាសាទ ស្រះកណ្តាលម្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ។

ផុតរយៈពេលកំណត់ មន្ត្រីជំនាញមន្ទីរ នឹង បន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីរ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយ​មិន​កំណត់រយៈពេល។ ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ( បណ្ណស្លាបមាន់) ឬ​បណ្ណ​សម្គាល់​សិទ្ធិកាន់កាប់អចលនវត្ថុ ដែល បានចេញដោយរដ្ឋបាលសុរិយោដី កន្លងមកក្នុង​តំបន់​វិនិច្ឆ័យ​នេះ នឹងអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់​អចលន​វត្ថុ ខាងលើនេះតទៅ។

ដូច្នេះ ម្ចាស់ក្បាលដីដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណ សម្គាល់​សិទ្ធិ​កាន់​កាប់​អចលនវត្ថុ កន្លងមក មេត្តាយកបណ្ណទាំងនោះ មកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បី​ទទួល​យក​វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ។ ចំពោះម្ចាស់បំណុល ដែលបាន​ទទួល​ដាក់​បញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយក បណ្ណ​ទាំង​នោះ​ មកប្រគល់ជូនមន្ត្រីរដ្ឋបាលសុរិយោដី ធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm