ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអល្លឺម៉ង់ Frankfurter Allgemeine Zeitung ថា រដ្ឋាភិបាលបារាំង កំពុងធ្វើ បច្ចុប្បន្នភាពគោលនយោបាយក្លេអ៊ែររបស់ប្រទេសនេះ ហើយត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសន្ទនាជាមួយដៃគូអឺរ៉ុបលើប្រធានបទនេះ។

លោក ម៉ាក្រុង បានថ្លែងថា៖«បារាំងមានឆ័ត្រនុយក្លេអ៊ែរ។ នាពេលបច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើការ ដើម្បីធ្វើបច្ចុប្បន្នភាពគោលការណ៍នុក្លេអ៊ែររបស់យើង ហើយខ្ញុំចង់ធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសន្ទនាយុទ្ធសាស្ត្រ ជាមួយអឺរ៉ុបដែលចាប់អារម្មណ៍»។
លោកបានបន្ថែមថា៖«នៅដើមឆ្នាំ ២០២៦ ខ្ញុំនឹងថ្លែងសុន្ទរកថាគោលនយោបាយស្តីពីគោលការណ៍នុយក្លេអ៊ែររបស់យើង»៕
