កាកបាទក្រហមអន្តរជាតិ៖ មនុស្សរាប់ម៉ឺននាក់នៅតែត្រូវការទីជម្រកបន្ទាន់ ក្រោយរញ្ជួយដីអាហ្វហ្គានីស្ថាន

2025/10/02 10:54:31 pm        64

សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម (IFRC) បាននិយាយកាលពីថ្ងៃពុធ (១ តុលា) ថា មនុស្សរាប់ម៉ឺនគ្រួសារនៅតែពុំមានផ្ទះសម្បែងជ្រកកោនត្រឹមត្រូវឡើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅអាហ្វហ្គានីស្ថាន ដែលគ្របដណ្ដប់ដោយវិបត្តិជុំទិសរួចទៅហើយ ហើយអ្នកស្រុកកំពុងត្រូវការទីជម្រកជាបន្ទាន់ ខណៈរដូវរងាខិតជិតមកដល់។

យោងតាមកាកបាទក្រហម IFRC បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,០ រ៉ិចទ័រ បានវាយប្រហារអាហ្វហ្គានីស្ថាន នៅយប់ថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា កន្លងទៅ ដោយបានសម្លាប់មនុស្សជាង ២.២០០នាក់ មានអ្នករបួសរាប់ពាន់នាក់ បំផ្លាញផ្ទះសម្បែងជាង ៨ពាន់ខ្នង និងសម្លាប់បសុសត្វរាប់សែនក្បាល។

សហព័ន្ធ IFRC បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ជាមួយនឹងមនុស្សជាង ១,៣លាននាក់ រងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ក្រុមគ្រួសារជាច្រើននៅតែរស់នៅក្នុងតង់ ជម្រកបណ្តោះអាសន្ន ឬនៅកណ្ដាលវាលនៅឡើយ"។ សេចក្ដីថ្លែងការណ៍បន្តថា "រដូវរងាកំពុងចូលមកដល់ ហើយតង់មិនគ្រប់គ្រាន់ទេ ដោយក្រុមគ្រួសារត្រូវការទីជម្រកសុវត្ថិភាពដើម្បីរស់រាននៅប៉ុន្មានខែខាងមុខ"។

IFRC បានព្រមានថា អាហ្វហ្គានីស្ថានប្រឈមមុខនឹងវិបត្តិជុំទិស រួមទាំងកង្វះអាហារូបត្ថម្ភយ៉ាងរីករាលដាល និងការវិលត្រឡប់របស់ជនជាតិអាហ្វហ្គានីស្ថានប្រមាណជាង ១,៧លាននាក់ ពីអ៊ីរ៉ង់ និងប៉ាគីស្ថាន នៅក្នុងឆ្នាំ២០២៥នេះ៕

អត្ថបទដែលទាក់ទង

លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
2026/07/25 03:47:26 pm        9
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
2026/07/25 03:42:54 pm        18
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
2026/07/25 03:35:27 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ

2026/07/25 03:47:26 pm
​អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
2026/07/25 03:42:54 pm
​លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
2026/07/25 03:35:27 pm
​ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
2026/07/25 03:31:28 pm
​ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
2026/07/25 03:28:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm