អតីត​អគ្គរាជទូត​ជប៉ុន ជំរុញ​និង​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ជប៉ុន​ចូលមក​កម្ពុជា​

2022/02/02 01:48:02 am        638

​ភ្នំពេញ​៖ ឯកឧត្ដម តាកាហាស៊ី ហ្វូ​មី​អាគី (TAKAHASHI FUMIAKI) ប្រធាន សមាគម​ជប៉ុន​-​កម្ពុជា​និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​ដឹកនាំ​ប្រតិភូ​ក្រុម​អ្នក​វិនិយោគ​សហគ្រាស​ធុន​មធ្យម (SME) មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នា​ខែមេសា​ខាងមុខ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

​ឯកឧត្តម តាកាហាស៊ី ហ្វូ​មី​អាគី លើកឡើង​​​បែបនេះ ក្នុងពេល​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១ ខែកុម្ភៈ នៅ​វិមាន​សន្តិភាព​។​

​ឯកឧត្តម អ៊ាង សុផ្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អ្នកនាំពាក្យ​របស់​សម្តេច​តេ​ជោ​បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា​ ​ឯកឧត្តម តា​កាស៊ី ហ្វូ​មី​អាគី បាន​សម្ដែង​នូវ​ការអបអរសាទរ​និង​បាន​គោរព​សុំ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ដើម្បី​នាំ​ប្រតិភូ​ក្រុម​អ្នកវិនិយោគ​ធុន​កណ្តាល​មកកាន់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ខែមេសា​ខាងមុខ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម តាកាហាស៊ី ហើយ​ក៏បាន​ជម្រាបជូន​ឯក ឧ​ត្ត​ម​និង​គណៈប្រតិភូ​អំពី​វិធានការ​និង​ចំណាត់ការ​និង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ហើយ​ក៏បាន​ស្វាគមន៍​ចំពោះ​ប្រតិភូ​អ្នកវិនិយោគ​ធុន​កណ្ដាល​ដែល​ឯកឧត្តម តា​កា ហា​ស៊ី មានបំណង​នាំមក​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​ជប៉ុន​សរុប​ចំនួន ២១១ គិត​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ដែលមាន​តម្លៃ​ប្រហែល ៣.១៤ ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤​។​

​ទិន្នន័យ​ពី​អង្គភាព JETRO បង្ហាញ​ថា ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២១ ការនាំចេញ​របស់ កម្ពុជា​ទៅកាន់ ប្រទេស​ជប៉ុន​មានតម្លៃ ៨១៤ លាន​ដុល្លារ កើនឡើង ២.៧ ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២០ ហើយ​ការនាំ​ចូល​ពី​ប្រទេស​ជប៉ុន​មានតម្លៃ ២៩៥ លាន​ដុល្លារ កើន​ឡើង​៣៥ ភាគរយ​៕ ​អត្ថបទ​៖ វណ្ណៈ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm