សំបុត្រ​ទស្សនា​ការប្រកួត AFF U23 Championship នៅ​កម្ពុជា​នឹង​បើក​លក់​សប្ដាហ៍​ក្រោយ​

2022/02/02 05:20:12 pm        30

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបានកំណត់​កាលបរិច្ឆេទ​ បើក​លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ២៣​ឆ្នាំ AFF U23 Championship 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនៃ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ហើយ ដោយ​គ្រោង​បើក​លក់​នា​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខពោលគឺ​មុន​ការប្រកួត​ចាប់ផ្ដើម ៤​ថ្ងៃ។​

​ជាមួយ​ការបើក​លក់​សំបុត្រ​នៅ​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ សហព័ន្ធ​បាន​បែងចែក​សំបុត្រ​ជា ៤​ប្រភេទរួមមាន​ប្រភេទ​ទី​១ តម្លៃ ៣​ម៉ឺន​រៀលមាន​ចំនួន ៦,៧៨៩​កៅអី​, ប្រភេទ​ទី​២-​តម្លៃ ២​ម៉ឺន​រៀលមាន​ចំនួន ៣,០២៩​កៅអី​, ប្រភេទ​ទី​៣-​តម្លៃ ១៤,០០០​រៀលមាន​ចំនួន ៩,៧៧៣​កៅអី និង​ប្រភេទ​ទី​៤-​តម្លៃ ៨​ពាន់​រៀលមាន​ចំនួន ៦,៨៤៨​កៅអី។​ ​សម្រាប់​ចំនួន​កៅអីនៃ​តម្លៃ​ទាំង ៤​ប្រភេទ​នេះ គឺជា​ចំនួន​កៅអី​ក្រោយ​កាត់ចេញ ៥០% មានន័យថា សហព័ន្ធ​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​ផ្ទាល់​បានតែ ៥០% នៃ​ចំនួន​កៅអី​សរុប​នៃ​ពហុ​កីឡដ្ឋាន​ប៉ុណ្ណោះដើម្បី​ងាយស្រួល​គ្រប់គ្រង ពិសេស​ដើម្បី​គោរព​វិធានការ​សុវត្ថិភាព និង​បង្ក​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។​

​គួរ​ដឹងថា ពានរង្វាន់ AFF U23 Championship 2022 ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​នេះ នឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះដោយ​ប្រើប្រាស់​ទីលាន ២ សម្រាប់ធ្វើ​ការប្រកួតរួមមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​នស៍ ខណៈ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះទទួលបាន​សិទ្ធ​ផ្សាយ​ផ្ទាល​ផ្ដាច់មុខ​ដោយ​ស្ថានីយ៍ទូរទស្សន៍ BTV-News។​ ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះដែរគឺមាន ១១​ប្រទេស​ចូលរួម និង​បែងចែក​ជាំ ៣​ពូ​លក្នុងនោះ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាស្ថិតក្នុង​ពូ​ល A ជាមួយ​ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​ព្រុយ​ណេ។ រីឯ​ពូ​ល B មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ឡាវ ខណៈ​ពូ​ល C មាន​ថៃ វៀតណាម និង​សិង្ហ​បុរី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm