ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យផ្ទះ និងស្រូវប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តក្រចេះ

2025/10/03 12:05:21 am        158

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យផ្ទះ និងស្រូវរបស់ប្រជាពលរដ្ឋប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តក្រចេះ។

នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់បណ្តាលលិចស្រូវរបស់ប្រជាពលរដ្ឋ ក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងបានបន្តអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះដែលប៉ះពាល់ ក្នុងភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី។

ការចុះពិនិត្យ មានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត, ប្រធានមន្ទីរជំនាញពាក់ព័ន្ធ, កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន។

អំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋតាតាមខ្នង ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋរងគ្រោះដែលប្រឈមដោយសារទឹកជំនន់ពីទន្លេមេគង្គ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានរៀបចំត្រៀមទីទួលសុវត្ថិភាពរួចរាល់សម្រាប់ទទួលប្រជាពលរដ្ឋក្នុងករណីទឹកជំនន់ទន្លេមេគង្គកើនឡើងជាយថាហេតុ។

ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព អនាម័យ និងរាយការណ៍ទៅកាន់អាជ្ញាធរភ្លាមដែលនៅជិតបំផុត ដើម្បីអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា។

បន្ទាប់ពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរងការខូចខាត ដោយសារទឹកជំនន់ និងបានណែនាំដល់មន្ទីរជំនាញត្រូវប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីស្នើសុំការអន្តរាគមន៍ជាស្រូវពូជសម្រាប់ស្តារឡើងវិញក្រោយទឹកជំនន់ស្រក។

ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវបន្តត្រៀមបម្រុម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លេីអាយុជីវិតមនុស្ស និងសត្វ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តក្រចេះ មានក្រុង និងស្រុកចំនួន៧ បានប៉ះពាល់ដោយសារទឹកជំនន់, ក្នុងនោះប៉ះពាល់ប្រជាពលរដ្ឋចំនួនប្រមាណ ១ម៉ឺនគ្រួសារ ស្មើនឹងផ្ទះចំនួនជាង ៣ពាន់ខ្នង និងដំណាំស្រូវប៉ះពាល់សរុបចំនួនជាង ៣ពាន់ហិកតា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm