រយៈពេល៩ខែនេះ CDC អនុម័តគម្រោងវិនិយោគបានចំនួន ៥៤៦ មានទុនសរុប ៧,៨ ប៊ីលានដុល្លារ

2025/10/03 12:19:27 am        157

ភ្នំពេញ ៖ នៅក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៤៦ គម្រោង កើន ឡើងប្រមាណ ៧៣% ធៀបនិងឆ្នាំមុន ក្នុងទុនវិនិយោគសរុប ៧,៨ ប៊ីលានដុល្លារអាម៉េរិក នឹងបង្កើតការងារបានជាង ៣៧៦ កន្លែង។ 

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន លើការអនុម័តគម្រោងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុង នោះសម្រាប់ខែ កញ្ញា ឆ្នាំ២០២៥នេះ, គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោង វិនិយោគសរុបចំនួន ៥៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៦៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៧ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៨ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧ គម្រោង។ 

ចំណែកនៅក្នុងរយៈ៩ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦ គម្រោង ក្នុង ទំហំទុនវិនិយោគសរុបប្រមាណ ៧,៨ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយគម្រោងវិនិយោគបានកើនឡើងចំនួន ២៣១ គម្រោង ស្មើនឹងប្រមាណ ៧៣% មានទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក ខណៈនៅក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះបញ្ជីគម្រោង វិនិយោគបាន ត្រឹមតែ ៣១៥ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ ប៊ីលានដុល្លារអាម៉េរិកប៉ុណ្ណោះ។ 

សូមបញ្ជក់ថា នៅក្នុងរយៈពេល ៩ ខែនេះ ប្រភពទុនដែលវិនិយោគនៅកម្ពុជាដែលឈានមុខគេរួមមាន៖ ប្រទេសចិន ជិត ៥៣%, ការវិនិយោគក្នុងស្រុក ជាង ៣០%, សឹង្ហបុរី ជិត ៧%, វៀតណាម ជាង ៥%, កោះ British Virgin ២% និងមានប្រទេសផ្សេងៗទៀត បានវិនិយោគនៅកម្ពុជាមានកំណើនល្អប្រសើរផងដែរ។ ចំណែកទុនវិនិយោគតាមវិស័យវិញឃើញថា ការវិនិយោគលើវិស័យឧស្សាហ កម្ម ៥,៣ ប៊ីលានដុល្លារ, កសិកម្មនិងកសិឧស្សាហកម្ម ៤០៥ លានដុល្លារ, ទេសចរណ៍ ១៧៥ លានដុល្លារ និងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានទឹកប្រាក់ប្រមាណជិត ២ ប៊ីលានដុល្លារផងដែរ៕ 

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm