ទីភ្នាក់ងារកយកា(KOICA) ពង្រីកកម្មវិធីកសាងសមត្ថភាពនៅកម្ពុជា គ្របដណ្ដប់លើវិស័យយុត្តិធម៌ បរិស្ថាន និងការអភិវឌ្ឍទីក្រុង

2025/10/03 12:31:17 am        154

ភ្នំពេញ ៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរាជការកម្ពុជា ដែលនឹងត្រូវចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលចំនួនបីវគ្គ នៅសាធារណរដ្ឋកូរ៉េ ក្នុងខែតុលានេះ។ មន្ត្រីរាជការកម្ពុជាប្រមាណ ៣០រូបបានចូលរួម រួមមានតំណាងមកពីក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន ក្រសួងចំនួន៥ទៀតព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព (SCTWG)។

កម្មវិធីបណ្ដុះបណ្ដាលទាំងនោះរួមមាន៖ ១)-ការកសាងសមត្ថភាពសម្រាប់ក្រសួងយុត្តិធម៌ស្ដីពីការប្រឆាំងការសម្អាតប្រាក់ដោយការអនុវត្តកោសល្យវិច្ច័យឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា, ២)-ការកសាងសមត្ថភាពស្ដីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់វិស័យឧស្សាហកម្មនៅក្នុងប្រទេសនៅអាស៊ីបូព៌ា និង ៣)-ការពង្រឹងសមត្ថភាពសម្រាប់ការធ្វើផែនការ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពនៅកម្ពុជា។ កម្មវិធីសម្រាប់ក្រសួងយុត្តិធម៌ ដោះស្រាយតម្រូវការបន្ទាន់របស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើតមាន ដោយផ្តោតលើបច្ចេកទេសកោសល្យវិច្ច័យឌីជីថល ដើម្បីបង្កើនការស៊ើបអង្កេត ការកាត់ទោស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្មវិធីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់សម្រាប់ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) និងកម្មវិធីបណ្តុះបណ្តាលលើការរៀបចំផែនការទីក្រុងនិរន្តរភាព ត្រូវបានរៀបចំឡើងដើម្បីគាំទ្រចំនុចអាទិភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយត្រូវបានរំពឹងថានឹងរួមចំណែកដល់ការកសាងសមត្ថភាពស្ថាប័ននៅក្នុងវិស័យសំខាន់ៗទាំងនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃកម្មវិធីតម្រង់ទិសនោះអ្នកចូលរួមទាំងអស់បានទទួលព័ត៌មានស្តីអំពីកម្មវិធីបណ្តុះបណ្តាលរបស់កយកា (KOICA Fellowship Program) ហើយបានចែករំលែកផែនការ និងការរំពឹងទុករបស់ពួកគេចំពោះវគ្គបណ្តុះបណ្តាល ដែលគូសបញ្ជាក់ពីបញ្ហាប្រឈមរបស់ស្ថាប័ន និងទិសដៅអនាគតរបស់ប្រទេសកម្ពុជា។ លោក ហ៊ត ស្រ៊ឺ (Mr. Hort Sroeu) អ្នកជំនាញការជាន់ខ្ពស់ប្រចាំការិយាល័យកយកាប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយកត់សម្គាល់ថាកម្មវិធីទាំងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកូរ៉េ និងកម្ពុជាព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិរបស់ប្រទេសកម្ពុជាផងដែរ។

កម្មវិធីបណ្តុះបណ្តាលរបស់កយកា ដែលគេស្គាល់ថាជាកម្មវិធី ការកែលម្អសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាល ដែលផ្តោតលើការពង្រឹងសមត្ថភាពអ្នកតាក់តែងគោលនយោបាយ មន្ត្រីសាធារណៈ និងអ្នកជំនាញ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ គិតត្រឹមឆ្នាំ ២០២៤ មានអ្នកជំនាញកម្ពុជា ជិត៤,២០០នាក់ហើយ បានទទួលការបណ្តុះបណ្តាលពីកម្មវិធីនេះ។ ដោយឡែក នៅឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បាននឹងកំពុងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជាច្រើន រួមទាំងវគ្គសិក្សា សម្រាប់ប្រទេសចំនួន១០វគ្គ និងវគ្គសិក្សាសម្រាប់ពហុប្រទេសចំនួន៧វគ្គផងដែរ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm