កម្ពុជា​គ្រោង​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​លើកដំបូង​នា​ចុងខែ​កុម្ភៈ​នេះ​

2022/02/02 05:23:26 pm        89

​ស៊ីហ្គេម៖ កម្ពុជា​ក្នុងនាម​សហប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ គ្រោង​រៀបចំ​កិច្ចប្រជុំ​លើកដំបូង​នា​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ នេះនៅ​ខេត្ត​សៀមរាបដើម្បី​បង្ហាញ​វឌ្ឍនភាព និង​ការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ឆ្នាំ​២០២៣ ខាងមុខ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាបាន​ឲ្យ​ដឹងថា កម្ពុជា​កំពុងដំណើរការ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ហើយ​ជា​កំណត់ត្រា​ថ្មី​ដំបូងសម្រាប់​កម្ពុជា​ក្នុង​ការបើក​កិច្ចប្រជុំ​ដោយផ្ទាល់ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល ដ្បិត​កិច្ចប្រជុំ​កន្លងមកបាន​ត្រឹម​រៀបចំ​តាម​ប្រព័ន្ធ Online ប៉ុណ្ណោះ។​ ​គួរ​ដឹងថា បច្ចុប្បន្ន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ត្រូវបាន​សមាជិក​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ទាំង ១១​ប្រទេសធ្វើការ​គាំទ្រ​ជា​សហប្រធាន ដើម្បី​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជាកាលពី​ចុងឆ្នាំ​២០២១ កន្លងទៅ។ រីឯ​សហប្រធាន​មួយទៀតគឺ​វៀតណាម បន្ទាប់ពី​ពួកគេ​បាន​ពន្យារពេល​រៀបចំ​ស៊ី​ហ្គេមលើក​ទី​៣១ ពី​ចុងឆ្នាំ​២០២១ រហូតដល់​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ។​

​តាមរយៈ​នេះកម្ពុ​ជាមាន​សិទ្ធ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ និង​ដំណើរការ​នីតិវិធី​ផ្សេងៗ ដើម្បី​រៀបចំ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុ​ជា ក្រោយ​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ ជាក់ស្ដែង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដែល​គ្រោង​ធ្វើ​នៅ​ខេត្តសៀមរាបនា​ចុងខែ​កុម្ភៈ​នេះត្រូវបាន​អ្នកជំនាញ​រំពឹងថា ជា​ផ្លែផ្កា និង​ជាស​ញ្ញាណ​វិជ្ជមាន​មួយនៃ​ដំណើរ​ឆ្ពោះទៅរក​ភាពជោគ​ជ័យ ​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm