អាមេរិក​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​ជំនួប​ប្រជុំ​ស្ដីពី​កូរ៉េខាងជើង

2022/02/02 05:30:38 pm        208

​សហរដ្ឋអាមេរិក៖ ក្រុម​អ្នកការទូត​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​រៀបចំ​ជំនួបបន្ទាន់​​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ស្ដីពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីបបាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង។​ ​កូរ៉េខាងជើង​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម Hwasong-12 កាលពីថ្ងៃអាទិត្យ ទី៣០ មករា ដែល​បង្ក​ឲ្យ​មាន​ក្ដីបារម្ភថា​ រដ្ឋ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះអាច​បន្ត​ការសាកល្បង មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយឡើងវិញ​។

​ការបាញ់​កាលពី​ថ្ងៃអាទិត្យគឺជា​ការសាកល្បង​មី​ស៊ី​ល​លើក​ទី​៧ របស់​ប្រទេស​កូរ៉េខាងជើងនៅក្នុង​ខែមករា​ដើមឆ្នាំ២០២២​ នេះ និង​ជា​លើកដំបូង​ដែល​ប្រទេស​នេះបាន​បាញ់​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​បំផុត ចាប់តាំងពី​ឆ្នាំ២០១៧ មក។ ​គេ​រំពឹងថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិនឹង​រៀបចំ​ជំនួប​ប្រជុំ​បិទទ្វារនៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែក​នេះ ហើយ​វា​អាស្រ័យ​លើ​ប្រទេស​រុស្ស៊ីដែលជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​នេះ​សម្រាប់​ខែកុម្ភៈ​នេះ ដើម្បី​បញ្ជាក់​ពី​ពេលវេលា​។ ​ទីក្រុង Washington បាននឹងកំពុង​ជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​កា​ន់​តែ​តឹងរ៉ឹង​ថែមទៀតលើ​ក្រុង Pyongyang ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​ល​នាពេល​ថ្មីៗ​នេះ​។ ​កាលពី​ពាក់កណ្ដាល​ខែមករា រដ្ឋបាល​របស់លោកប្រធានាធិបតី​អាមេរិក Joe Biden បានដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគីលើ​ជនជាតិ​កូរ៉េខាងជើង​ចំនួន​ ៥នាក់, រុស្ស៊ីម្នាក់ និង​ក្រុមហ៊ុន​មួយរបស់​រុស្ស៊ីពាក់ព័ន្ធ​នឹង​ការសាកល្បង​អាវុធ​ជា​បន្តបន្ទាប់​កន្លងមក​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm