រធានាធិបតី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងធ្វើតេស្ដនុយក្លេអ៊ែរ ប្រសិនបើប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតធ្វើដូច្នេះ បន្ទាប់ពីបាននិយាយថា ទីក្រុងមូស្គូបានឃើញសញ្ញាថា ប្រទេសដែលមិនបញ្ចេញឈ្មោះមួយកំពុងត្រៀមធ្វើតេស្តបែបនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅភាគខាងត្បូងប្រទេសរុស្ស៊ី លោកPutin បានលើកឡើងដដែលនូវសំណើរបស់លោកចំពោះសហរដ្ឋអាមេរិកអំពីការទប់ស្កាត់ដោយស្ម័គ្រចិត្តលើការគ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរ នៅពេលដែលសន្ធិសញ្ញាគ្រប់គ្រងអាវុធដ៏សំខាន់នឹងផុតកំណត់នៅឆ្នាំក្រោយ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើដូចគ្នា។
លោក Putin ជាអ្នកដែលបានលើកឡើងថា កិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកនៅតែមានភាពស្មុគស្មាញ បាននិយាយថា កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលគួរត្រូវលើកយកមកពិចារណានៅក្នុងកិច្ចចរចាគ្រប់គ្រងអាវុធថ្មីណាមួយ។
ប្រសិនបើសហរដ្ឋអាមេរិក សម្រេចសថាខ្លួនមិនចង់បានកិច្ចព្រមព្រៀងលើការទប់ស្កាត់នៃសន្ធិសញ្ញា New START លោកPutin និយាយថា រុស្ស៊ីមានទំនុកចិត្តលើខែលនុយក្លេអ៊ែររបស់ខ្លួន។
ប្រសិនបើប្រទេសចិនបានចុះហត្ថលេខាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនាពេលអនាគតណាមួយនោះ លោកPutin បានគិតថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់អង់គ្លេស និងបារាំង ក៏គួរតែត្រូវលើយកមកពិចារណាផងដែរ។