កម្ពុជា-វៀតណាម គ្រោងបង្កើតឱ្យមានយន្តការកិច្ចសន្ទនារវាងរដ្ឋ និងឯកជនពង្រឹងការធ្វើធុរកិច្ច នៅកម្ពុជា

2025/10/03 05:13:12 pm        285

កម្ពុជា-វៀតណាម ពិភាក្សា​លើ​គម្រោង​បង្កើត​ឱ្យ​មាន​យន្តការ​កិច្ច​សន្ទនា​រវាង​រដ្ឋ និង​វិស័យ​ឯក​ជន​នៃ​ប្រទេសទាំងពីរ ដើម្បីរួមចំណែក ក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅ​ពង្រឹង និង​ពង្រីក​វត្ត​មាន​របស់​សហ​គ្រាសវិនិយោគវៀតណាម ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើ ទឹកដីកម្ពុជា​បន្ថែម​ទៀត​។

ឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងសហការី នៅថ្ងៃទី២ ខែតុលា ឆ្នាំ​២០២៥ ម្សិលមិញនេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងជំនួបនោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ចូល​រួមអបអរសាទរខួបលើកទី៨០ នៃទិវា ឯករាជ្យជាតិ របស់​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ និងបានចាត់ទុកការចូលរួមនេះ ជាការ​ផ្តល់​កិត្តិយស​ដ៏​ធំធេង និងបង្ហាញពីសក្ខីភាពដ៏រឹងមាំ នៃចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណី និង​ក្តី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ ក្នុងនាមជាអ្នកជិតខាងល្អ។

ឯកឧត្តឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជុំវិញ​ការ​បំបែក​​កំណត់ត្រាការអនុម័ត ចំនួនគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និងកា​រ​ឈាន​ទៅ​បំបែក​កំណត់​ត្រា​សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ លទ្ធផលនេះ បានបង្ហាញ ឱ្យឃើញពីការ​យក​ចិត្ត​ទុក​ដា​ក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែ​មាន​ភាព​អំណោយ​ផល ​និងជាទីទុក ចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល អញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយរំពឹងថា ឯកឧត្តម​ឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញបន្ថែម ទៀត នូវ​ទំនាក់​ទំនង​ដ៏​ស្អិត​រមួត ភូមិផងរបងតែមួយឱ្យកាន់តែមានភាពល្អប្រសើរឡើង និងហុច​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជា​សេនា​ធិការ​ច្រក​ចេញ​ចូលតែមួយរបស់រាជរដ្ឋាភិបាល បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្រប​សម្រួល​រាល់​គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជនពីគ្រប់បណ្តាប្រទេសជាមិត្ត សំដៅ​ធានា​បាន​នូវ​បរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុ​គ្រោះ​បំផុត​ជូន​ដល់​វិនិយោគិន​។ ជាមួយ គ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សា​លើ​ការពិនិត្យលទ្ធភាព ក្នុងការបង្កើតឱ្យមានយន្តការ កិច្ចសន្ទនា រវាងរដ្ឋ និង​វិស័យ​ឯកជន​ កម្ពុជា-វៀតណាម សំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសវិនិយោគវៀតណាម ឱ្យ​មកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm