ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គសរុប ៣២៣គ្រួសារ ក្នុងស្រុកកៀនស្វាយ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

2025/10/03 06:31:14 pm        641

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ សរុបចំនួន ៣២៣គ្រួសារ សមាជិក ១,២៦៣នាក់ ,ស្រី ៦៤០នាក់ ក្នុងនេះចាស់ជរា ៣៦នាក់ និងកុមារអាយុក្រោម ១៥ឆ្នាំមានចំនួន ៣១៦​នាក់ នៅភូមិកោះប្រាក់ និងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាន​ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធាន​គណៈ​កម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជាខេត្ត មានមតិសំណេះសំណាល ដោយនាំមកនូវប្រសាសន៍​ផ្ដាំ​ផ្ញើសួ​រសុ​ខ​ទុក្ខ​ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូន​ចំពោះ​គ្រួសាររងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក។ ឯកឧត្តមបានបញ្ជាក់ថា កាកបាទ​ក្រហម​កម្ពុជា​ដែល​មាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេច​តែងគិត​គូរ​ជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និង​ជន​ងាយ​រង​គ្រោះបំផុតពិសេសជនចាស់ជរា កុមារ និងជនពិការជាដើម នៅគ្រប់ទីកន្លែង និង​គ្រប់​ពេល​វេលា។​ ជាមួយគ្នានេះ សម្តេចតែងបានណែនាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់ខ្ពស់ដោយចុះពិនិត្យផ្ទាល់អំពីជីវភាព និងការរស់​នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ទូទៅ​នៅគ្រ​ប់មូលដ្ឋាន ដោយគ្មានការរើសអើង ប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ពណ៌​សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះ មេត្តាប្រុង​ប្រយ័ត្ន​ថែ​រក្សា​ការ​ពារ​ចំពោះ​កុមារតូចៗដែលពុំទាន់ចេះហែលទឹក គឺចៀសវាងខ្លាចជួប​នូវ​គ្រោះ​ល​ង់​​ទឹក​ស្លាប់​ដោ​យ​យ​ថា​ហេតុ។ ម៉្យាងទៀតបងប្អូនត្រូវអនុវត្តនូវអនាម័យ៣ប្រការគឺៈ (ការហូបស្អាត ការផឹកស្អាត និង​ការរស់នៅស្អាត) ប្រសិនបើបងប្អូនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នោះ​បញ្ហា​សុខ​ភាព​រប​ស់​ក្រុម​គ្រួសារ ​ប្រាកដនឹងមានសុភមង្គលជាក់ជាពុំខាន។

ប្រតិភូ​សាខាបានឧបត្ថម្ភអំណោយជូនជនរងគ្រោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។ ជាមួយគ្នានេះផងដែរ អនុសាខា កក្រក ស្រុកកៀនស្វាយ បានផ្តល់ជូនបន្ថែមក្នុង ១គ្រួសារ អង្ករ ១០គីឡូក្រាម និង​ថវិកា ២ម៉ឺនរៀល។

សូមបញ្ជាក់ជូនថា បន្ទាប់ពីប្រតិភូសាខា បានចុះ​ពិនិត្យ​ផ្ទាល់​ដល់​លំនៅ​ឋាន​របស់​បង​ប្អូន​រង​គ្រោះ​រួច​មក ​និងមុនពិធីសំណេះសំណាល ប្រតិភូសាខាក៏បានចូលក្រាបថ្វាយបង្គំព្រះចៅអធិការវត្ត និ​ង​ព្រះ​សង្ឃ​នៅក្នុងវត្តកោះប្រាក់ទាំងមូល ដែលកំពុងគង់ស្នាក់នៅសិក្សារៀនសូត្រក្នុងទីអារាមនេះ ប្រមាណ​ជាង ២០០អង្គ ព្រមទាំងបានប្រគេននូវទេយ្យវត្ថុរួមមាន អង្ករ ១០តោន ,មី ១០០កេស ,ទឹកត្រី ២០យួរ ,ទឹកស៊ីអ៊ីវ ២០យួរ និងបច្ច័យ ចំនួន ១០លានរៀលផងដែរ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm