ពលរដ្ឋខ្មែរគ្រប់ទិសទីបន្តទៅលើកទឹកចិត្ត និងផ្ដល់ម្ហូបអាហារដល់កងទ័ព និងពលរដ្ឋ​នៅភូមិ​ព្រៃចាន់​

2025/10/03 06:48:33 pm        1.1 K

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី នៅបន្តទៅលើកទឹកចិត្តដល់វីរកងទ័ព និង​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយនឹងការផ្ដល់នូវគ្រឿងឧបភោគបរិភោគ ម្ហូប​អាហារ ទឹកសុទ្ធ និងភេសជ្ជៈជាដើម ដើម្បីបង្ហាញពីកម្លាំងសាមគ្គីជាតិ ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹកដី។

ក្នុង​ពេលនាំយកនូវម្ហូបអាហារ ផ្ដល់ដល់កងទ័ព និងប្រជាពលរដ្ឋនៅភូមិព្រៃចាន់ នៅថ្ងៃទី៣ ខែ​តុលា​ ឆ្នាំ២០២៥ លោកស្រី លី មាន មកពីក្រុងសិរីសោភ័ណ បានលើកឡើង ក្នុងដំណាក់នេះ កម្លាំង​សាមគ្គីជាតិខ្មែរ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកំពុងពូតដៃគ្នា ក្នុងការការពារទឹកដី ប្រឆាំង​នឹង​អំពើឈ្លានពាន ។

លោកស្រីបានបន្តថា ក្នុងនាមជាសមរភូមិក្រោយ នៅតែគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល និង​បន្ត​លើក​ទឹក​ចិត្ត​ដល់​សមរភូមិមុខ មិនបោះបង់គ្នាជាដាច់ខាត ជាមួយនឹងការ​អំពាវ​នាវ​យ៉ាង​ទទូច​ដល់​សហគមន៍​អន្តរជាតិ ជួយដោះស្រាយ ដើម្បីបញ្ចប់នូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។

ក្នុង​ពេល​ធ្វើ​សកម្មភាពសំអាតបរិស្ថាន នៅភូមិព្រៃចាន់ ក្បែរទីតាំង​កងទ័ព​ថៃ​យក​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ​ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលជាអ្នករស់នៅភូមិព្រៃចាន់ បាន​បង្ហាញ​នូវ​ការ​សោក​ស្ដាយ ចំពោះទង្វើរបស់កងទ័ពថៃ ដែលយកបន្លាលួសមកព័ទ្ធរំលោភទឹកដីកម្ពុជា ។ ពួក​គេ​ក៏នៅតែបង្ហាញនូវការព្រួយបារម្ភ ខ្លាចកងទ័ពថៃធ្វើការបាញ់ប្រហារមកលើកងទ័ព និង​អ្នក​ភូមិ​ ហើយក៏មិនទាន់មានអារម្មណ៍មូល ចង់សិក្សារៀនសូត្រនោះដែរ។

គួរ​បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែតុលានេះ ស្ថានភាពនៅភូមិព្រៃចាន់ ពុំមានព្រឹត្តិការណ៍អ្វី គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ខណៈដែលកងកម្លាំងកម្ពុជា នៅតែបន្តតាមដាន និងការពារ​បូរណ​ភាព​ទឹកដីដោយស្មារតីមុះមុត និងអងអាចក្លាហាន៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        348
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        372
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        470

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm