រុស្ស៊ី ព្រមានពីកំណើនភាពតានតឹងយ៉ាងគ្រោះថ្នាក់បំផុត ប្រសិនបើអាមេរិក បញ្ជូន Tomahawk ទៅអ៊ុយក្រែន

2025/10/03 06:50:11 pm        149

ភាពតានតឹងថ្មីៗបានផ្ទុះឡើងនៅទូទាំងទ្វីបអឺរ៉ុប និងមហាសមុទ្រអាត្លង់ទិក ខណៈដែលរុស្ស៊ី បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់សហរដ្ឋអាមេរិកថា ការផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ Tomahawk ដល់អ៊ុយក្រែន នឹងបង្កឱ្យមានការកើនឡើងនៃភាពតានតឹងថ្មីយ៉ាងគ្រោះថ្នាក់បំផុត និងហានិភ័យនៅក្នុងជម្លោះដែលកំពុងបន្ត។

សារព្រមានរបស់វិមានក្រឹមឡាំង ដែលធ្វើឡើងដោយអ្នកនាំពាក្យ លោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ (២ តុលា) នោះ បានកើតឡើងនៅពេលដែលមន្ត្រីសហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងលើសំណើដ៏យូរលង់របស់ទីក្រុងគីវ សម្រាប់អាវុធរយៈចម្ងាយឆ្ងាយ ២.៥០០គីឡូម៉ែត្រដ៏មានឥទ្ធិពល ដែលមានសមត្ថភាពវាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងក្រុងមូស្គូផងដែរ។

លោក Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានរុស្ស៊ីថា "ប្រសិនបើរឿងនេះកើតឡើងមែន នោះនឹងក្លាយជាភាពតានតឹងដ៏ធ្ងន់ធ្ងរថ្មីមួយ ដែលនឹងទាមទារឱ្យមានការឆ្លើយតបដ៏សមស្របពីភាគីរុស្ស៊ី" នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS និងសារព័ត៌មានអន្តរជាតិជាច្រើន។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះមិនបានរៀបរាប់លម្អិតពីទម្រង់នៃការឆ្លើយតបរបស់រុស្ស៊ីនោះទេ ប៉ុន្តែការព្រមាននេះបានគូសបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងនៃដំណាក់កាលបន្ទាប់ក្នុងសង្រ្គាម។

ការជជែកវែកញែកពីរឿងមីស៊ីល Tomahawk បានក្ដៅគគុកអស់ច្រើនខែមកហើយ ប៉ុន្តែបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទទូចសុំមីស៊ីលនេះពីលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងកិច្ចប្រជុំបិទទ្វារមួយនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ UNGA កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        159
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        198
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm