មនុស្ស​ ២​នាក់​ស្លាប់ និង​ ៣៨​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​លើ​ការ​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា

2022/02/02 06:36:17 pm        397

​មីយ៉ាន់ម៉ា៖ មន្ត្រី​សន្តិសុខ​មួយរូប​បាន​ប្រាប់​សារព័ត៌មាន AFP ថា មនុស្ស​ ២​នាក់​បាន​ស្លាប់ និង ​៣៨​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ការជួបជុំ​គាំទ្រ​យោធា​ ក្នុង​ភាគ​ខាងកើត​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ ​ខណៈ​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ទូទាំងប្រទេស​នៅ​ថ្ងៃ​គម្រប់ខួបមួយឆ្នាំ ​ជា​លើកដំបូងនៃ​ការដណ្ដើម​ក្ដោប​ក្តាប់​អំណាច​ពី​សំណាក់​យោធា​។

​ពុំមាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ទេពី​សកម្មភាព​របស់ខ្លួន ​ចំពោះ​ការវាយប្រហារដែល​បាន​កើតឡើង ខណៈ​ក្រុម​សកម្មជនប្រឆាំង​រដ្ឋប្រហារបាន​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​រដ្ឋប្រហារ ដោយ​ការធ្វើ​កូដកម្ម​ស្ងៀមស្ងាត់ និង​ការតវ៉ា​ដោយ​ទះដៃផ្គើន​នឹង​បទបញ្ជា​របស់​របប​សឹក។ ​យោធា​បាន​ដណ្ដើម​កាន់កាប់​អំណាច ​ដែល​បានបញ្ចប់​ការដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី ​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍មួយ​នេះ និង​បាន​ទម្លាក់​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi ដែល​បង្ក​ឲ្យ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ជាច្រើន និង​ការបង្ក្រាប​ដ៏សាហាវ​ទៅលើ​ក្រុមបាតុករ​។ ​ក្នុងការ​ព្យាយាម​ទប់ស្កាត់ប្រតិកម្ម ​និង​ការប៉ះទង្គិច​គ្នា​ជា​រៀងរាល់ថ្ងៃ របប​សឹក​បានសម្លាប់ជន​ស៊ីវិលជាង ១,៥០០នាក់ នេះ​បើ​យោងតាម​ក្រុម​ឃ្លាំមើល​ស្ថានការណ៍​ក្នុងស្រុក​។ តំបន់​ជាច្រើន​របស់​ប្រទេស​នេះត្រូវបាន​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រុម​យុទ្ធជន​ប្រឆាំង​រដ្ឋប្រហារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1058
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm