ឯកឧត្ដម ហ៊ុន ម៉ានី មានសុទិដ្ឋិនិយមថា និស្សិត​ទទួលសញ្ញាបត្រ​គ្រប់​កម្រិត​សុទ្ធ​សឹង​ជា​បញ្ញវន្ត​ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ក្នុងការអភិវឌ្ឍសង្គមជាតិ

2025/10/03 03:20:09 pm        331

នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធី​​ប្រគល់សញ្ញាបត្រ ជូនដល់​និស្សិត​ជ័យ​លាភី​នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤នាក់។

នៅក្នុងឱកាសនោះឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានថ្លែង​អបអរសាទរ ដល់​និស្សិត​ជ័យ​លាភី​ដែល​ទើប​តែបា​នបញ្ចប់ការសិក្សា ជាស្ថាពរ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ តាម​ជំនាញ​ដែលបានជ្រើសរើសរៀងៗខ្លួន។ ជ័យលាភីថ្ងៃនេះ គឺជាជំហ៊ានថ្មីមួយទៀត នៃ​ជីវិត​បុគ្គល​របស់​ប្អូន​ៗ​ផង និងជាការបន្ថែមសក្កានុពលមួយថ្មីបន្ថែមទៀតរបស់កម្ពុជា ដើម្បីចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ផង​។ ទោះបីជាយ៉ាងនេះក្តី ការទទួលសញ្ញាបត្រនាថ្ងៃនេះ មិនមែនជា​ចំណុច​​បញ្ចប់​នៃ​ការសិក្សារៀនសូត្រ សម្រាប់ប្អូនៗនោះទេ។ ផ្ទុយទៅវិញ វាជា​ចំណុច​ចាប់​ផ្ដើម​ដ៏​សំខាន់​ សម្រាប់ដំណើរការរៀនសូត្រថ្មីៗទៀត ព្រោះការអប់រំ គឺជាដំណើរដ៏វែងឆ្ងាយ ដែល​បន្ត​ពេញ​មួយ​ជីវិត​។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថា​ប្អូនៗ​ត្រូវបន្តចាប់យកឱកាសពង្រឹងសមត្ថភាព ចំណេះ​ដឹង ​និងជំនាញបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួននៅក្នុងសង្គម ដែលពោរពេញដោយឱកាស តែ​ស្រប​ពេល​ជា​មួយ​គ្នា គឺការប្រកួតប្រជែងទាំងថ្នាក់តំបន់ និងអន្តរជាតិ។ ដូចប្រសាសន៍​របស់ សម្តេច​មហាបវរ​ធិប​តីថា៖ “ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយ​មាន​អារ្យ​ធ​​ម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ”។ ប្រសាសន៍ដ៏មានតម្លៃនេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា អនាគតរបស់ប្រទេសជាតិមួយ មានការរីកចម្រើន គឺស្ថិតលើសមត្ថភាព និង​គុណ​ភាព​មូល​ធន​មនុស្ស ដែលកើតមាន តាមរយៈការទទួលបានការអប់រំ បណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស ​និងវិជ្ជាជីវៈ ប្រកបដោយសមធម៌។ ឯកឧត្ដមបានបន្តថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋ​កិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយ​ការ​បញ្ចប់​ការ​សិក្សា​របស់​ប្អូន​ៗ​នៅ​ពេល​នេះ ​បានបើកឱកាសនៃការប្រកបអាជីព វិជ្ជា​ជីវៈ​នានា ​ដែលនឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​។

ជាមួយគ្នានេះឯកឧត្ដម ហ៊ុន ម៉ានី​ បានថ្លែងដោយ​មានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្អូន​ៗ​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​នា​ពេល​នេះ គ្រប់កម្រិតពីបរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត សុទ្ធសឹង​ជា​បញ្ញ​វន្ត​ ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មាន​ចំណេះ​​ដឹ​ង​ ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការ​ងារ ​និង​ប្រើ​ប្រាស់​ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ឯកឧត្ដមបន្តទៀតថា ប្អូនៗ​នៅ​ទី​នេះ ​មាន​ក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា ដូចនេះ សូម​ប្អូន​ៗបន្តខិតខំប្រឹងប្រែង ដើម្បី​សម្រេច​ជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថា​ភាព​ជោគ​ជ័យ​រប​ស់​ប្អូន​ៗ​គ្រប់រូប​ ស្មើ​នឹង​ភាព​ជោគ​ជ័យ​របស់​ប្រទេស​ជាតិទាំងមូល។

សាជាថ្មីម្តងទៀត ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី សូម​អបអរ​សាទរ​ដល់​ប្អូន​ៗ​និស្សិត​ជ័យ​លា​ភី​ទាំង ២,៨១៤នាក់ ដែលនឹងទទួលបានសញ្ញាបត្រមួយដ៏មានតម្លៃសម្រាប់ជីវិត ហើយ​ក៏​សូម​ថ្លែង​អំណរគុណដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលតែងតែខិតខំបណ្តុះ បណ្តាល​ធន​ធាន​មនុស្ស​ឱ្យ​មាន​សមត្ថភាព និងមានចំណេះជំនាញពិតប្រាកដ ដើម្បីជាកម្លាំងចលករស្នូល ក្នុង​ការ​ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង៕

អត្ថបទដែលទាក់ទង

ក្រសួងសុខាភិបាល រៀបចំសន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥
2025/10/05 02:23:58 pm        1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ចែកជូនប្រជានុរាស្ត្រចំនួន ១.៨០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តត្បូងឃ្មុំ
2025/10/05 12:21:26 pm        1
ខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»
2025/10/05 11:01:25 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Putin និយាយថា ការផ្គត់ផ្គង់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងអាមេរិក-រុស្ស៊ី

2025/10/05 05:56:56 pm
​អេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សារវាងអ៊ីស្រាអែល-ហាម៉ាស លើសំណើបទឈប់បាញ់ហ្កាហ្សា របស់អាមេរិក
2025/10/05 05:54:36 pm
​អ៊ីស្រាអែល សង្ឃឹមថា កិច្ចព្រមព្រៀងហ្កាហ្សា នឹងត្រូវប្រកាសនៅ "ប៉ុន្មានថ្ងៃខាងមុខ" ក្រោយក្រុមហាម៉ាស ឆ្លើយតប
2025/10/05 04:37:43 pm
​ប្រទេសស៊ីរី ចាប់ផ្ដើមការបោះឆ្នោតសភា ជាលើកដំបូងក្រោយការដួលរលំនៃរបបលោក Assad
2025/10/05 04:35:33 pm
​នគរបាលអង់គ្លេស ចាប់ខ្លួនមនុស្សរាប់រយនាក់ ក្នុងការតវ៉ាគាំទ្រក្រុមសកម្មភាពប៉ាឡេស្ទីន ដែលត្រូវហាមឃាត់
2025/10/05 04:33:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/05 03:11:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/05 01:57:55 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am