អាជ្ញាធរប៉ាឡេស្ទីន អះអាងថា មនុស្ស៦នាក់ ត្រូវសម្លាប់ និងរាប់រយនាក់ ត្រូវចាប់ខ្លួន នៅហ្ស៊េរុយសាឡឹម ក្នុង៣ខែ

2025/10/03 10:41:32 pm        57

អាជ្ញាធរ និងកងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៦នាក់ នៅក្នុងក្នុងទីក្រុងក្រុងហ្ស៊េរុយសាឡឹមខាងកើត ហើយបានចាប់ខ្លួនរាប់រយនាក់ នៅចន្លោះខែកក្កដា និងខែកញ្ញា។ នេះបើយោងតាមរបាយការណ៍របស់អភិបាលក្រុងហ្ស៊េរុយសាឡឹម ដែលមានទំនាក់ទំនងជាមួយអាជ្ញាធរប៉ាឡេស្ទីន។

របាយការណ៍ប្រចាំត្រីមាសពីអភិបាលក្រុងនេះ បានរៀបរាប់លម្អិតអំពីការរំលោភផ្សេងៗដែលប្រព្រឹត្តដោយរដ្ឋាភិបាលអ៊ីស្រាអែល និងអ្នកតាំងលំនៅនៅក្នុងទីក្រុង រួមទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ បញ្ជារុះរើ ការចាប់ខ្លួនតាមអំពើចិត្ត ការចាប់ឃុំនៅក្នុងផ្ទះ និងការវាយឆ្មក់របស់អ្នកតាំងលំនៅនៅលើវិហារ Al-Aqsa ។ ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ ២០២៥ មានជនជាតិប៉ាឡេស្ទីនចំនួន ៦នាក់ ដែលត្រូវបានសម្លាប់ ការចាប់ខ្លួនចំនួន ២១៦ នាក់ និងឧប្បត្តិហេតុនៃការរុះរើផ្ទះ និងការជីកកកាយដីចំនួន ១១៦ លើក។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលសរុបចំនួន ៣៥៦នាក់ បានចូលទៅក្នុងបរិវេណ វិហារ Al-Aqsa ក្រោមការការពារយ៉ាងតឹងរ៉ឹងរបស់នគរបាល ដើម្បីប្រារព្ធពិធីបុណ្យ Yom Kippur របស់ជនជាតិជ្វីហ្វ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa។

សារព័ត៌មាន Wafa បានបន្ថែមថា កងកម្លាំងអ៊ីស្រាអែល បានបិទផ្លូវ និងផ្លូវសំខាន់ៗជាច្រើនកន្លែង ក្នុងទីក្រុងហ្ស៊េរុយសាឡឹម កាលពីល្ងាចថ្ងៃពុធ ដើម្បីការពារការប្រារព្ធពិធី Yom Kippur ដោយដាក់កម្រិតការធ្វើដំណើររបស់អ្នកស្រុក រហូតដល់ការជាប់គាំងស្ទើរតែទាំងស្រុង និងរំខានដល់ជីវិតប្រចាំថ្ងៃរបស់ប៉ាឡេ    ស្ទីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm