ពិភពលោកថ្កោលទោសអ៊ីស្រាអែល ជុំវិញការស្ទាក់ចាប់នាវាជំនួយឆ្ពោះទៅហ្កាហ្សា ដោយអំពាវនាវឲ្យផ្ដល់សុវត្ថិភាពដល់ពលរដ្ឋ

2025/10/03 10:59:59 pm        81

ការស្ទាក់ចាប់របស់អ៊ីស្រាអែល ចំពោះកងនាវាចរអន្តរជាតិដែលដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា បានបង្កឲ្យមានការថ្កោលទោសជាសកល ដោយរដ្ឋាភិបាលអឺរ៉ុប បានជំរុញឲ្យអ៊ីស្រាអែលធានាសុវត្ថិភាពពលរដ្ឋរបស់ខ្លួន នៅលើនាវាតម្រង់ទៅតំបន់ហ្កាហ្សា។ ហើយក្រុមអ្នកតវ៉ាទូទាំងពិភពលោក បានថ្កោលទោស ចំពោះការស្ទាក់ចាប់នេះ ដោយអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែធ្ងន់ ដើម្បីជាការឆ្លើយតប។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែតុលា) ក្រសួងការបរទេសអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកអ៊ីស្រាអែល បានបញ្ចប់ការកាន់កាប់លើក្រុមនាវាផ្ដល់ជំនួយ Global Sumud Flotilla (GSF) ដែលតម្រង់ឆ្ពោះទៅតំបន់ហ្កាហ្សា។

GSF ដែលរួមនាវាប្រមាណជា ៥០០គ្រឿង ជាមួយនឹងអ្នកស្ម័គ្រចិត្តជាង ៥០០នាក់ មកពីជាង ៤០ប្រទេស មានគោលបំណងប្រឆាំងនឹងការរាំងខ្ទប់របស់កងទ័ពជើងទឹកអ៊ីស្រាអែល ហើយផ្តល់អាហារ និងជំនួយផ្នែកវេជ្ជសាស្រ្តដល់ប្រជាជនប៉ាឡេស្ទីន។ នៅថ្ងៃព្រហស្បតិ៍នោះ សមាជិកសភាក្រិក បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការស្ទាក់ចាប់នេះ ដោយជំរុញឲ្យរដ្ឋាភិបាលធានាសុវត្ថិភាពរបស់ពលរដ្ឋក្រិក នៅលើទូកទាំងនោះ រួមទាំងសមាជិកសភាក្នុងតំណែងផងដែរ។ ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានបញ្ជាក់ថា ជនជាតិអ៊ីតាលីប្រហែល ៤០នាក់ ត្រូវបានឃុំខ្លួន ដោយនិយាយថា សកម្មភាពរបស់អ៊ីស្រាអែល បានទៅ «ហួសពីការការពារខ្លួន» ស្របច្បាប់ហើយ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅទីក្រុង Rome, Milan, Naples និងទីក្រុងផ្សេងទៀត បន្ទាប់ពីកងនាវាជំនួយទាំងនោះ ត្រូវបានរឹបអូស។ នៅប្រទេសអាល្លឺម៉ង់ ក្រុមមន្ត្រីបានឲ្យដឹងថា ពួកគេកំពុងទាក់ទងជាមួយអ៊ីស្រាអែល ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ ស្របពេលដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៊ែរឡាំង។ រីឯប្រទេសហូឡង់បានរាយការណ៍ថា ពលរដ្ឋរបស់ខ្លួន ៦នាក់ ត្រូវបានឃុំខ្លួន។ 

ក្រសួងការបរទេសហូឡង់បានអំពាវនាវឲ្យការពារអ្នកទាំងនោះ ខណៈដែលក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីក្រុងឡាអេ។ ការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ពីការទាក់ទងជាមួយក្រុមគ្រួសារនៃជនជាតិរបស់ខ្លួនដែលជិះលើក្រុមនាវានោះ ហើយបានបញ្ជាក់ថា ខ្លួនរំពឹងថា អ៊ីស្រាអែលនឹងដោះស្រាយបញ្ហានេះដោយសុវត្ថិភាព។ ក្រៅពីនេះ ប្រទេសព័រទុយហ្គាល់ បារាំង និងអេស្ប៉ាញ បានថ្កោលទោសអ៊ីស្រាអែល និងបង្ហាញក្ដីបារម្ភ ចំពោះពលរដ្ឋរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm