ខេត្តកណ្តាល ចាក់វ៉ាក់សាំងតាមខ្នងផ្ទះផ្តល់ជូនចំពោះជនពិការ មនុស្សចាស់មិនអាចធ្វើដំណើរបាន

2022/02/02 06:58:13 pm        586

កណ្តាល៖ នៅពេលបច្ចុប្បន្នមានពលរដ្ឋប្រមាណតែជាង ១ម៉ឺននាក់ប៉ុណ្ណោះ មិនទាន់បានទៅចាក់វ៉ាក់សាំងដូសទី១។ សម្រាប់ពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងនេះ ត្រូវបានក្រុមពេទ្យតាមមណ្ឌលសុខភាព បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវនៅតាមខ្នងផ្ទះអញ្ជើញគាត់ទៅចាក់វ៉ាក់សំាង សម្រាប់ពលរដ្ឋពិការ មនុស្សចាស់ជរាមិនអាចធ្វើដំណើរបាន ក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាព នឹងអញ្ជើញទៅចាក់ដល់ខ្នងផ្ទះគាត់។

វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២ ខែកុម្ភៈនេះថា ​ដើម្បី​សម្រេច​គោលដៅចាក់វ៉ាក់សាំងកូវីដ១៩ជូនបណ្តាពលរដ្ឋខេត្តកណ្តាល​ឲ្យ​បាន ១០០% បច្ចុប្បន្ន​ក្រុម​ពេទ្យបាន​នឹង​កំពុង​ពង្រីក​ការចាក់នៅតាមបណ្តាមន្ទីរពេទ្យបង្អែក​ និង​បណ្តា​មណ្ឌល​សុខភាពនៅតាមឃុំសង្កាត់​ដែល​ជិត​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ក៏​មាន​ចាក់នៅ​តាម​បណ្តា​សហគមន៍​ដែលមានការប្រមូលផ្តុំមនុស្សច្រើន ​និង​មានការ​ស្នើ​ចុះ​ពី​អាជ្ញាធរ​មូលដ្ឋាន។

បើតាមវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅថ្លែងថា ​នៅពេលបច្ចុប្បន្ន​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ​ក៏ដូចមណ្ឌលសុខភាពនានា ​នឹង​មាន​ការចុះចាក់តាមខ្នងផ្ទះនៅ​ក្នុង​មូលដ្ឋាន​ខ្លួន​ ក្នុងករណីអាជ្ញាធរ​ណែនាំ​ថា ​ពលរដ្ឋនោះ​ជាជនពិការនិងជាមនុស្សចាស់ជរាមិនអាច​ធ្វើ​ដំណើរបានទៅឆ្ងាយបាន។

លោកបន្តថា បច្ចុប្បន្នមន្ទីរពេទ្យជ័យជំនះ កំពុងបានក្លាយជាគោលដៅការអញ្ជើញមកចាក់វ៉ាក់​សាំង​ដូសទី១ សម្រាប់​ប្រជាពលរដ្ឋពីតាមបណ្តាស្រុក ​និងតាម​បណ្តា​ខេត្តនានា ​ខណៈពលរដ្ឋនៅក្នុង​តាខ្មៅ ​មានអាយុចាប់ពី៦ឆ្នាំ​ឡើង​រហូតដល់វ័យចាស់គឺបានចាក់វ៉ាក់សាំងរួចហើយបានចំនួន២ដូស ហើយបាននឹងកំពុងបន្តចាក់ដូសទី៣ និង​ដូសទី៤​ ទៀត។

បើតាមពលរដ្ឋដែលទើបមកចាក់វ៉ាក់សាំងដូសទី១នៅថ្ងៃទី២ ខែកុម្ភៈនេះ បានថ្លែងថា ការមិនទាន់​បាន​មក​ចាក់​វ៉ាក់សាំង​ដូសទី១ និងដូសទី២ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមក គឺបានធ្វើអោយគេរស់​នៅ​ក្នុង​ភាព​ប្រុងប្រយ័ត្ន ​និងការ​ភ័យ​ខ្លាចនៃការឆ្លងមេរោគកូវីដ១៩ដែលមានការពិបាកព្យាបាល ហើយទោះយ៉ាង​ណា​គេ​ក៏​បាន​អំពាវនាវ​អោយ​ពលរដ្ឋមិនទាន់​ចាក់វ៉ាក់សាំង ឬអ្នកចាក់មិន​បាន​ពេញលេញ គឺត្រូវមកចាក់ឲ្យបានត្រឹមត្រូវទំាងអស់គ្នា ​ដើម្បី​បន្សាំ​នឹងមេរោគកូវីដ១៩។

សូមបញ្ជាក់ថា ​ទូទាំងខេត្តកណ្តាលមានមនុស្សវ័យពី៦ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំ បាន​ចាក់វ៉ាក់សាំង២ដូស ​បាន​លើស​ពី១០០% ​ខណៈមនុស្សវ័យចាស់ពីចាស់ពី១៨ឆ្នាំឡើង សរុបជាង ៨៦ម៉ឺននាក់ ជិត១០០% គឺ​បានចាក់​វ៉ាក់សាំង​បានចំនួន២ដូស ហើយ​នៅ​សល់​ប្រមាណជិត ១៥០០០នាក់​នៅមិនទាន់បានចាក់វ៉ាក់សាំង៕អត្ថបទ ស៊ុម សុខជា.

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm