ប្រមុខកងទ័ពអាកាសឥណ្ឌា៖ យន្តហោះចម្បាំងរបស់ប៉ាគីស្ថាន F-16 និង JF-17 ៥គ្រឿង ត្រូវបានបាញ់ទម្លាក់ ក្នុងជម្លោះខែឧសភា

2025/10/04 01:36:02 am        76

ប្រមុខកងទ័ពអាកាសឥណ្ឌា លោក Amar Preet Singh នៅថ្ងៃសុក្រ (ទី៣ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ឥណ្ឌាបានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានប្រភេទ F-16 និង JF-17 ចំនួន ៥គ្រឿង ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង២ កាលពីខែឧសភា។

ទោះបីជាលោក Singh ធ្លាប់បាននិយាយថា យន្តហោះចម្បាំងប៉ាគីស្ថានចំនួន ៥គ្រឿង និងយន្តហោះយោធាផ្សេងទៀត ត្រូវបានបាញ់ទម្លាក់ ក្នុងអំឡុងពេលមានជម្លោះនោះក៏ដោយ ក៏នេះគឺជាលើកដំបូងហើយ ដែលទីក្រុងញូវដេលីបានលើកឡើង អំពីប្រភេទយន្តហោះទាំងនោះជាសាធារណៈ។

នៅឯសន្និសីទសារព័ត៌មានរបស់កងទ័ពអាកាសឥណ្ឌា ដែលធ្វើឡើងម្ដងក្នុង ១ឆ្នាំ លោក Singh បានប្រាប់អ្នកសារព័ត៌មានថា៖ «ពាក់ព័ន្ធនឹងផ្នែកការពារដែនអាកាស យើងមានភស្តុតាងនៃការវាយប្រហាររយៈចម្ងាយឆ្ងាយ រួមជាមួយយន្តហោះចម្បាំង ៥គ្រឿង ជាយន្តហោះចម្បាំងបច្ចេកវិទ្យាខ្ពស់ ប្រភេទ F-16 និង JF-17 ដែលប្រព័ន្ធរបស់យើងបង្ហាញឲ្យដឹង»។

F-16 គឺជាយន្តហោះចម្បាំងផលិតនៅសហរដ្ឋអាមេរិក ខណៈ JF-17 មានប្រភពពីប្រទេសចិន។ យោធាប៉ាគីស្ថានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មានរ៉យទ័រ សម្រាប់ការសុំការអត្ថាធិប្បាយ។ 

ចំណែកប៉ាគីស្ថានបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា ៦គ្រឿង អំឡុងជម្លោះនោះ ក្នុងរួមមានទាំងយន្តហោះ Rafale ផលិតដោយបារាំងផងដែរ។ ឥណ្ឌាបានទទួលស្គាល់ការខាតបង់មួយចំនួន ប៉ុន្តែបានបដិសេធពីការបាត់បង់យន្តហោះ ៦គ្រឿងនោះ។ ហើយនៅថ្ងៃសុក្រនេះ លោក Singh បានបដិសេធមិនឆ្លើយតបនឹងសំណួរ អំពីការអះអាងរបស់ប៉ាគីស្ថាន ក្នុងការបាញ់ទម្លាក់យន្តហោះឥណ្ឌានោះដែរ។

គួរបញ្ជាក់ថា ការប្រយុទ្ធកាលពីខែឧសភា ដែលជាការប្រយុទ្ធដ៏អាក្រក់បំផុត រវាងគូសត្រូវចាស់ទាំង ក្នុងទសវត្សរ៍នេះ ត្រូវបានបង្កឡើងដោយការវាយប្រហារលើអ្នកទេសចរហិណ្ឌូ ក្នុងតំបន់ Kashmir គ្រប់គ្រងដោយឥណ្ឌា ដែលទីក្រុងញូវដេលី បានលើកឡើងថា គាំទ្រដោយប៉ាគីស្ថាន តែទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធមិនមានពាក់ព័ន្ធណាមួយឡើយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        33
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        33
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm